សិស្សសាលា​ដែល​លង់ទឹក​ស្ពាន​អ្នក​លឿង​នោះ បាន​រក​ឃើញ​ហើយ​

សិស្សសាលា​ដែល​លង់ទឹក​ស្ពាន​អ្នក​លឿង​នោះ បាន​រក​ឃើញ​ហើយ​



ព្រៃវែង ៖ យុវ​សិស្ស​ម្នាក់​បាន​លង់ទឹក​ទន្លេ​មេគង្គ​បាត់​នៅ​ខាង​ជើង​ស្ពាន​អ្នក​លឿង​ក្រោយពី​បាន​ចុះ​មុជទឹក​លេង​ជាមួយ​មិត្ត​ភ័ក្រ​។

ហេតុ​ការណ៍​យុវ​សិស្ស​លង់ទឹក​ខាង​លើ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ២០១៦​វេលា​ម៉ោង​ប្រហែលជា​១៥និង​៤០​នាទី ​ស្ថិត​ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​អ្នក​លឿង​បែក​ខាង​ជើង​ស្ថិត​ក្នុង​ភូមិ​ព្រែក​ខ្សាយ ​ឃុំ​ព្រែក​ខ្សាយ​(​ក​)​ ស្រុក​ពាម​រក៍ ​ខេត្តព្រៃវែង​។

ពាក់ព័ន្ធ​ករណី​ខាង​លើ​មិត្ត​ភ័ក្រ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​ប្រហែល​១៥​ជាង ពួកគេ​បាន​នាំ​គ្នា​មក​ហែល​ទឹក​លេង​នៅ​ចំណុច​ខាង​លើ ហើយ​នៅ​ពេល​នោះ​ពួកគេ​ដែល​មាន​គ្នា​១០នាក់ ​មិនសូវ​ចេះ​ហែល​ទឹក​ គឺ​ ពួកគេ​នៅ​ខាង​ៗ​តែ​ជនរងគ្រោះ​ជា​មិត្ត​ភ័ក្រ​ដែល​មាន​ឈ្មោះ​លី សុធីរៈ ​អាយុ​១៧ឆ្នាំ​ រៀន​ថ្នាក់​ទី​៩​ នៅ​វិទ្យា​ល័យ​ព្រែក​ខ្សាយ​បាន​ហែល​ទៅ​ទឹក​ជ្រៅ​បាន​បន្តិចក្រោយមក​ស្រាប់តែ​ជនរងគ្រោះ​បាន​លង់ទឹក​ជ្រៅ ហើយ​បាន​លើកដៃ​លិច​អណ្តែតៗ​២-៣​ដង​តែ​ពួកគេ​អត់​ចេះ​ហែល ហើយ​មិន​មាន​អ្នកណាម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​ពេលនោះ​ពួកគេ​បាន​ស្រែកហៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឲ្យ​ជួយ​ដែរ​តែ​ជនរងគ្រោះ​បាន​លិច​បាត់​ទៅ​ក្នុង​ទន្លេ​បាត់​ទៅ។

បន្ទាប់មក​ពួកគេ​បាន​តេ​ប្រាប់​ឲ្យ​ពុក​ម្តាយ​ជនរងគ្រោះ​បន្ទាប់មក​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​តែ​មិន​អាច​ទៅ​រាវរក​សព​បាន​នោះ​ទេ​ព្រោះ​ទន្លេធំ​ហើយ​ជ្រៅ​ទៀត​នៅ​ទី​បញ្ចប់​គឺ​ឪពុក​ម្តាយ​បាន​ត្រឹមតែ​ទឹកភ្នែក​អួលដើម​.ក ​ឈរ​សម្លឹង​មើល​ទឹកទន្លេ​ ហើយ​រង់ចាំ​សព​កូន​អណ្តែត​ឡើង​តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៦ល្ងាច​ថ្ងៃដដែល​នេះ​ បាន​រកឃើញ​សាកសព​ជន​រងគ្រោះ​ហើយ៕

សិស្សសាលា​ដែល​លង់ទឹក​ស្ពាន​អ្នក​លឿង​នោះ បាន​រក​ឃើញ​ហើយ​ សិស្សសាលា​ដែល​លង់ទឹក​ស្ពាន​អ្នក​លឿង​នោះ បាន​រក​ឃើញ​ហើយ​ សិស្សសាលា​ដែល​លង់ទឹក​ស្ពាន​អ្នក​លឿង​នោះ បាន​រក​ឃើញ​ហើយ​

សិស្សសាលា​ដែល​លង់ទឹក​ស្ពាន​អ្នក​លឿង​នោះ បាន​រក​ឃើញ​ហើយ​