ស្ទឹង​​ត្រែង​​ជា​​ក្រុម​ខេត្ត​ដំបូង​រក​​បាន​ច្រើន​​គ្រាប់​លើ​ក្រុម​លីគ​ដោយ​​ចាញ់​បឹងកេត ៥-៤

ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2016​ ក្នុង​សប្តាហ៍​នេះ​ហាក់​មាន​សភាព​តឹង​តែង​ជាង​សប្តាហ៍​មុន​ៗ​ដោយ​ក្រុម​ខ្លាំង​ៗ​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​អាច​រក​គ្រាប់​បាល់​​បាន​តិច​លើ​​ក្រុម​មក​ពី​ខេត្ត​។ ផ្ទុយ​ទៅ​វិញ​ក្រុម​មក​ពី​ខេត្ត​អាច​ទម្លាយ​សំណាញ់​ទី​​វិញ​បាន​ខ្លះ​ដែរ។

 

គូ​ចុង​ក្រោយ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ក្រុម​បឹងកេត​អង្គរ​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​ស្ទឹង​ត្រែង​ត្រឹម​តែ​៥-៤ ប៉ុណ្ណោះ។ ៥​គ្រាប់​របស់​បឹងកេត​អង្គរ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ ចាន់ វឌ្ឍនាកា ទាំង​អស់​គ្នា​គឺ​តង់​ទី​មួយ​៤​គ្រាប់​ និង​តង់​ទី​ពីរ​១​គ្រាប់។ ចំណែក​ក្រុម​ខេត្ត​ស្ទឹង​ត្រែង​វិញ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​បាន​ទម្លាយ​សំណាញ់​ទី​បឹងកេត​​​៤​​គ្រាប់​​គឺ​​ក្នុង​​តង់​ទី​​មួយ​រក​បាន១​គ្រាប់ និង​តង់​ទី​ពីររក​បាន​​៣​​គ្រាប់។ នេះ​​អាច​ចាត់​ទុ​ក​ថា ក្រុម​​មក​ពី​ខេត្ត​ដំបូង​ដែល​អាច​រក​គ្រាប់​​បាល់​បាន​៣​គ្រាប់​លើ​ក្រុម​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

 

ការ​ប៉ះ​គ្នា​រវាង​ព្រះ​ខន័រាជ​ស្វាយរៀង និង​យុវជន​បឹងកេត​អង្គរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ ៣-១។ ​៣គ្រាប់​របស់​​ស្វាយរៀង​រក​បាន​២​គ្រាប់​​ក្នុង​តង់​ទី​១ និង១​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ ខណៈ​ក្រុម​យុវជន​បឹងកេត​បាន​ទម្លាយ​សំណាញ់​ទី​​​របស់​ស្វាយរៀង​​បាន​១​គ្រាប់​នៅ​តង់​ទី១។​

 

ក្រុម​ខេត្ត​កណ្តាល​​បាន​ចាញ់​​ក្រុម​កំពង់ឆ្នាំង​ដោយ​លទ្ធផល ១-៣។ ​ក្រុម​ភ្ញៀវ​​កំពង់ឆ្នាំង​​​បាន​ទម្លាយ​បាល់​​នាំ​មុខ​៣​គ្រាប់​នៅ​តង់​ទី​១ ប៉ុន្តែ​​ក្រុម​ខេត្ត​កណ្តាល​អាច​រក​​បាន​១​គ្រាប់​ដែរ​នៅ​តង់​ទី​១។

 

នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ពេល​រសៀល​​ ក្រុម Cambodian Tiger​ បាន​យក​ឈ្នះ​ក្រុម​ព្រះសីហនុ​ដោយ​លទ្ធផល ៥-០។ ក្រុម​ខេត្ត​ព្រះ​សីហនុ​រក​បាន​ ៤​គ្រាប់​នៅ​តង់​ទី​១ ​និង​១​គ្រាប់​ទៀត​នៅ​តង់​ទី​២។ ​ទោះ​ជា​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​ខ្លាំង​បាន និង​សមាជិក​​របស់​ខ្លួន​ម្នាក់​ត្រូវ​កាត​ក្រហម ប៉ុន្តែ​​​ព្រះ​សីហនុ​នៅ​តែ​អាច​​បណ្តើរ​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​បាន។

 

ក្រុម​ម្ចាស់​ផ្ទះ​កំពង់ធំ​ត្រូវ​បាន​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​បានយក​ឈ្នះ​ដោយ​លទ្ធផល​ ១២-១។ ១២​គ្រាប់​របស់​ក្រសួង​ការពារ​ជាតិ​រក​បាន​​៥​គ្រាប់​​ក្នុង​តង់ទី​១ និង​​៧​​គ្រាប់​ទៀត​ក្នុង​តង់​ទី​២។ ​ទោះ​យ៉ាង​ក៏​ក្រុម​ខ្សោយ​កំពង់ធំ​អាច​បំប៉ោង​សំណាញ់​ទី​របស់​ការពារ​ជាតិ​បាន​១​គ្រាប់​ដែរ​នៅ​តង់​ទី​មួយ។

 

ចំណែក​នៅ​ខេត្ត​ព្រៃវែង​វិញ ក្រុម​អាស៊ី​អឺរ៉ុប​​បាន​យក​ឈ្នះ​ខេត្ត​ព្រៃ​វែង​ដោយ​លទ្ធផល៣-០៕

 

 

ស្ទឹង​​ត្រែង​​ជា​​ក្រុម​ខេត្ត​ដំបូង​រក​​បាន​ច្រើន​​គ្រាប់​លើ​ក្រុម​លីគ​ដោយ​​ចាញ់​បឹងកេត ៥-៤ក្រុម​ខេត្ត​កំពង់ធំ

 

 

លទ្ធផល​ពានរ​ង្វាន់​សម្ដេច​ ហ៊ុន​ សែន ថៃ្ង​ទី​៤ ​ខែ​ឧសភា ឆ្នាំ២០១៦​​

ពូលA

កណ្តាល​

​​​​ ១-៣

កំពង់ឆ្នាំង

:៣​០​

​​ ​កណ្តាល​

​​បឹងកេត​កំពង់ចាម​

១-៣

ស្វាយរៀង​

:០​

​​​ បឹងកេត​​​

ខេមបូឌានថាយហ្គឺរ​

៥-០

ព្រះ​សីហនុ ​

:៣០​

​​ ​អូឡាំពិក

ពូលB​

ព្រៃវែង​

០-៣

​​អាស៊ី​អឺរ៉ុប​

៣​:៣​០​

ព្រៃ​វែង​​​

កំពង់ធំ​

​​ ១-១២

ការពារ​ជាតិ​

៣​:៣​០​

​​​​ កំពង់ធំ​​​

បឹងកេត​អង្គរ​

​​​​ ៥-៤

ស្ទឹង​ត្រែង​​

៦​:០​០​

អូឡាំពិក​

 

តារាង​ចំណាត់​ថ្នាក់​ ​Hun Sen Cup 2016 ​តាម​ពូល​ទាំង​៤​

ពូល A

ក្រុម​

P

W

D

L

F

A

GD

Pts

១​

ស្វាយរៀង

3

3

0

0

32

1

31

9

២​

ខេមបូឌានថាយហ្គឺរ

3

2

1

0

25

2

23

7

៣​

កំពង់ឆ្នាំង

3

2

1

0

6

3

3

7

៤​

កំពង់ផែ ព្រះសីហនុ

3

1

0

2

1

17

-17

3

៥​

យុវជន​បឹងកេត​

3

0

0

3

1

5

-4

0

៦​

កណ្ដាល

3

0

0

3

1

39

-38

0

ពូល B

ក្រុម

P

W

D

L

F

A

GD

Pts

១​

ការពារជាតិ

3

3

0

0

41

1

40

9

២​

បឹងកេតអង្គរ

3

3

0

0

19

5

14

9

៣​

អាស៊ីអ៊ឺរ៉ុប

3

2

0

1

9

3

6

6

៤​

ស្ទឹងត្រែង

3

1

0

2

9

28

-19

3

៥​

កំពង់ធំ

3

0

0

3

4

25

-21

0

៦​

ព្រៃវែង

3

0

0

3

0

23

-23

0

ពូល​ C

ក្រុ

P

W

D

L

F

A

GD

Pts

១​

ភ្នំពេញក្រោន

2

2

0

0

21

0

21

6

២​

ស៊ីម៉ាក់

2

2

0

0

14

4

10

6

៣​

វេស្ទើន

2

1

0

1

9

6

3

3

៤​

កំពង់ស្ពឺ

2

1

0

1

5

9

-4

3

៥​

កំព

2

0

0

2

2

11

-9

0

៦​

ប៉ៃលិន

2

0

0

2

1

22

-21

0

ពូល D

ក្រុ

P

W

D

L

F

A

GD

Pts

១​

ណាហ្គាវើល

2

2

0

0

22

1

21

6

២​

សៀមរាប

2

2

0

0

14

0

14

6

៣​

ប៉ូលិស

2

1

1

0

12

3

9

4

៤​

ខេត្តស្វាយរៀង

2

0

1

1

3

9

-6

1

៥​

ក្រចេះ

2

0

0

2

1

19

-18

0

៦​

ព្រះវិហារ

2

0

0

2

0

20

-20

0

 

អត្ថបទ៖ ជាន ចាន់រ៉ា​