គ្រួសារ​ក្រីក្រ​យក​រទេះ​ធ្វើ​ផ្ទះ​ដំបូល​ប្រក់​មេឃ​ដង្ហោយ​ហៅរក​សប្បុរសជន​ជួយ​

6 Videos


គួរឲ្យអាសូគ្រួសារមួយដែលជាគ្រួសារក្រីក្រសូម្បីតែកូនខ្ទមក៏គ្មានដែររហូតយករទេះធ្វើផ្ទះ យកមេឃធ្វើដំបូលហើយជាគ្រួសារដែលបានផ្ទុកមេរោគទៀតផង ។ គ្រួសារនេះគ្មានជម្រកត្រឹមត្រូវរស់នៅឡើយដោយការប្រកបរបរអូសរទេះទំនិញចេញចូលដីថៃ កន្លែងស្នាក់នៅឆ្ងាយពីព្រំដែនប្រហែលជាង ៧ គីឡូម៉ែត្រ ទើបទៅដល់ទីស្វែងរកប្រាក់បានបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះពេលខ្លះស្ទើរតែមិនគ្រប់ផង ។ ណាមួយសុខភាពមិនល្អដោយសារមានមេរោគនៅក្នុងខ្លួនជាហេតុធ្វើឲ្យសុខភាពចុះទ្រុឌទ្រោម ។

គ្រួសារ​ក្រីក្រ​យក​រទេះ​ធ្វើ​ផ្ទះ​ដំបូល​ប្រក់​មេឃ​ដង្ហោយ​ហៅរក​សប្បុរសជន​ជួយ​

គ្រួសារមួយនេះមានប្តីឈ្មោះ សុខ វ៉ៃ អាយុ ៣៦ ឆ្នាំ ប្រពន្ឋ ឈ្មោះ សេង មុំ មានកូន ស្រីពីរនាក់រស់នៅក្នុងរទេះអូសទាំងអស់គ្នា សព្វថ្ងៃពួកគាត់ស្នាក់នៅលើដីទំនេររបស់អ្នកស្រុកមួយកន្លែងក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

គ្រួសារ​ក្រីក្រ​យក​រទេះ​ធ្វើ​ផ្ទះ​ដំបូល​ប្រក់​មេឃ​ដង្ហោយ​ហៅរក​សប្បុរសជន​ជួយ​

លោក សុខ វ៉ៃ បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា គាត់ក្រណាស់ គ្មានមុខរបរអ្វីក្រៅពីស៊ីឈ្នូលអូសរទេះទំនិញឲ្យគេចេញចូលដីថៃឡើយគាត់សុំឲ្យសប្បុរសជនមេត្តាជួយគាត់ពិសេសគឺសម្តេចតេជោនាយករដ្ឋមន្ត្រីសូមមេត្តាជួយពួកគាត់ផង ។

គ្រួសារ​ក្រីក្រ​យក​រទេះ​ធ្វើ​ផ្ទះ​ដំបូល​ប្រក់​មេឃ​ដង្ហោយ​ហៅរក​សប្បុរសជន​ជួយ​

ប្រសិនបើសប្បុរសជនចង់ជួយឧបត្ថម្ភដល់គ្រួសារដ៏កម្សត់មួយនេះសូមទំនាក់ទំនង ទៅលោកមេភូមិទំនាក់ទំនងផ្តល់ជំនួយតាមរយ:លេខទូរស័ព្ទ 017987 600/ 096 38 99997និង ០១៧៤៧៧៤៨៤ ៕ សុថាត់