បើករថយន្ត​លឿន​ពេក​ជាន់​ហ្វ្រាំង​មិនទាន់​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់​

6 Videos


បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបើកលឿនពេកជាន់ហ្វាំងមិនទាន់ក៏បុកម៉ូតូពីក្រោយពេញទំហឹងតែម្តង ។

បើករថយន្ត​លឿន​ពេក​ជាន់​ហ្វ្រាំង​មិនទាន់​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់​

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៦ នេះនៅចំណុចមុខផ្ទះឈ្មោះ ស សារុម ស្ថិតនៅ ភូមិខ្នយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែងលើផ្លូវជាតិលេខ១១ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាអ្នកបើកម៉ូតូឈ្មោះ សុខ ម៉ុន ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅ ភូមិខ្នយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានស្លាប់ ពាក់កណ្ដាលផ្លូវខណៈបញ្ជូនទៅមន្ទីរពេទ្យ ។

ម៉ូតូដែលជួបគ្រោះថ្នាក់ចារាចរណ៍នោះម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ ស្លាកលេខព្រៃវែង 1G7335 ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តបង្កម៉ាក TERRANO ពណ៌ស ពាក់ស្លាកលេខ OI6474 បុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យផ្លោងម៉ូតូនិងមនុស្សជាច្រើនម៉ែត្ររួចរថយន្តបន្តបើកគេចពីកន្លែងកើតហេតុទៅឈប់ នៅត្រង់ចំណុចមុខផ្ទះឈ្មោះ ធិញ សុធា នៅភូមិស្គដាច់ ឃុំតាកោ លើផ្លូវជាតិលេខ11ចំងាយពីកន្លែងកើតហេតុ ប្រហែល 2700 ម៉ែត្រ ហើយអ្នកបើកបរ បានគេចខ្លួនបាត់ ។

ចំពោះជនរងគ្រោះរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្នំពេញហើយបានស្លាប់តាមផ្លូវ ឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅប៉ុស្តិ៍តាកោរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ សុថាត់