ភ្នំកូនសត្វ រមណីយដ្ឋាន​សម្រាប់​ភ្ញៀវទេសចរ​ប្រាថ្នា​ភាព​ស្ងប់​ស្ងាត់​

ស្ថិតនៅក្នុងចម្ងាយ៥ គីឡូម៉ែត្រពីទំនប់ប្រឡាក់ក្រឡាក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត, រមណីយដ្ឋាន ភ្នំកូនសត្វបានក្លាយទៅជារមណីយដ្ឋានជនបទដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ជាពិសេសអ្នកដែលប្រាថ្នាចង់បានភាពស្ងប់ស្ងាត់បែបធម្មជាតិ។

នៅទីនោះអ្នកអាចហែលទឹកលេងកម្សាន្តជាមួយនឹងអាងហែលទឹកដែលបានសាងសង់នៅលើភ្នំដែលមានទឹកថ្លាឆ្លុះដូចកញ្ចក់ ឆ្លុះបង្ហាញពីធម្មជាតិដ៏បៃតងខ្ចីដុះនៅជុំវិញភ្នំ អមជាមួយនឹងផ្ទៃមេឃដ៏ខៀវស្រងាត់ប្រៀបបាននឹងឋានសួគ៌ក្នុងសុបិន៕

ប្រភព ៖  &


  • ភ្នំកូនសត្វ រមណីយដ្ឋាន​សម្រាប់​ភ្ញៀវទេសចរ​ប្រាថ្នា​ភាព​ស្ងប់​ស្ងាត់​已关闭评论
  • 108 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:កំសាន្ត
Tags: