ភ្លៀង​មួយ​មេ​ នាំ​ទាំង​ខ្យល់​កន្ត្រាក់​បក់​បោក​ចំ​ផ្ទះ​ពលរដ្ឋ​ខូចខាត​​១២​ខ្នង

ភ្លៀង​មួយ​មេ​ នាំ​ទាំង​ខ្យល់​កន្ត្រាក់​បក់​បោក​ចំ​ផ្ទះ​ពលរដ្ឋ​ខូចខាត​​១២​ខ្នង



ពោធិ៍សាត់​​ ៖ ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦ ​មាន​ខ្យល់​កន្ត្រាក់​មួយ​​យ៉ាង​ខ្លាំង​ បាន​បោកបក់​មក​ចំ​​​​សង្កាត់​ស្វាយ​អាត់ ​សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់ ​និង​ឃុំ​ស្រែ​ស្ដុក​ ស្រុក​កណ្ដៀង​​បណ្ដាល​ឲ្យ​ផ្ទះ​១២​ខ្នង​​របស់​ពលរដ្ឋ​​ ​ប៉ើង​ដំបូល​រង​ការ​ខូចខាត​​យ៉ាង​ដំណំ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​ថា ​៖ មុន​ពេល​កើតហេតុ ​​មាន​ធ្លាក់​ភ្លៀង​ក្នុង​​​សង្កាត់​ស្វាយអាត់, ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់ ​និង​ឃុំ​ស្រែ​ស្ដុក​ ហើយ​នាំ​ទាំង​ខ្យល់​កន្ត្រាក់​បោក​ប៉ក់​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ប៉ះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង​ផ្ទះ​ ​ប៉ើង​ដំបូល​គ្មាន​សល់ រង​ការ​ខូចខាត​យ៉ាង​ដំណំ។ តែ​ក្នុង​ហេតុការណ៍​នេះ​ ពុំ​មាន​មនុស្ស​សត្វ​គ្រោះថ្នាក់​ឡើយ ហើយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​បាន​ចុះ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ផង​ដែរ៕
ភ្លៀង​មួយ​មេ​ នាំ​ទាំង​ខ្យល់​កន្ត្រាក់​បក់​បោក​ចំ​ផ្ទះ​ពលរដ្ឋ​ខូចខាត​​១២​ខ្នង