ប្រជាពលរដ្ឋ រាវរក​ខ្ចៅ​ខ្យង បែរជា​ប្រទះ​ឃើញ​កាំ​ភ្លើង​អាកា ១​ដើម​ប្រគល់​ជូន​ប៉េអិម

ប្រជាពលរដ្ឋ រាវរក​ខ្ចៅ​ខ្យង បែរជា​ប្រទះ​ឃើញ​កាំ​ភ្លើង​អាកា ១​ដើម​ប្រគល់​ជូន​ប៉េអិម



ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ប្រគល់​កាំភ្លើង​១​ដើម​ជូន​សមត្ថកិច្ច​ប៉េអិម​មូលដ្ឋាន​ភ្លាមៗ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់​រក​ឃើញ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​នេះ​រួចមក។

បុរស​ឈ្មោះ យែ​ន រក្សា អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​ខាង​លើ បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​(​ប៉េអិម​)​ប្រចាំ​មូលដ្ឋាន​ថា មុនដំបូង​គាត់​បាន​ចុះ​មក​រាវរក ខ្ចៅ ខ្យង នៅក្នុង​ស្រះ​ទឹក​នៅ​ខាងក្រោយ​ភូមិ​ដើម្បី​ធ្វើម្ហូបអាហារ​។ ខ​ណៈ​ពេល​ដែល​គាត់​កំពុងតែ​រាវរក​ខ្ចៅ ខ្យង​នោះបាន​ប្រទះ​ឃើញ នូវ​កាំ​ភ្លើង​វែង​១​ដើ​ម​នៅ​កប់​ក្នុង​ស្រះ​ទឹក​​នោះ រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉េអិម មូលដ្ឋាន​ឲ្យ​មក​ទទួលយក​តែម្តង។

លោក អនុសេនីយ៍ឯក សុខ ឧ​ត្ត​ម មេបញ្ជាការ​រង នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​មានប្រសាសន៍ថា អាវុធ​(​កាំ​ភ្លើង​) ដែល​ប្រជាជន​រើ​សបាន​នោះ ជា​ប្រភេទ​កាំ​ភ្លើង​ម៉ាក អាកា​(AK 47) មាន​លេខ​សម្គាល់ ១៩៥៥ មានគុណ​ចាស់​ខ្លាំង មាន​ច្រេស​ប៉ុន្តែ​វា​ជា​ការ​ល្អ​ណាស់​ដែល​ពលរដ្ឋ​ម្នាក់​នេះ មានការ​យល់ដឹង​ល្អ​បាន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​យើ​ង​យកមក​រក្សាទុក​នោះ ជៀស​ការ​យក​មក​លួចលាក់​រក្សាទុក​នៅផ្ទះ​ជា​អំពើ​ខុសច្បាប់ ដែល​អាច​នាំ​ទុក្ខ​ទោស​ដល់​ខ្លួន​នៅ​ពេល​ក្រោយ​៕