ប្រជាពលរដ្ឋ​១៩​គ្រួសារ​ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​និង​ប៉ើង​ដំបូល​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត​

ប្រជាពលរដ្ឋ​១៩​គ្រួសារ​ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​និង​ប៉ើង​ដំបូល​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត​



​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​១៩​គ្រួសារ​ដែល​ទទួលរង​ផល់ប៉ះពាល់​ដោយសារ​ភ្លៀងខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​និង​ប៉ើង​ដំបូល​បានទទួល​អំណោយ​មនុស្ស​ធ​ម៌​ពី​ផ្ទាល់ដៃ​ពី​សាខា​កាកបាទក្រហម​ខេត្ត។ ការ​ចុះ​សាកសួរ​សុខ​ទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ភ្លៀង​ខ្យល់​កន្ត្រាក់​ដឹកនាំ​ដោយ​លោក​(​អ៊ុន​សំអុល​)​ប្រធាន​គ​ណៈ​កម្ម​ការ​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​និង​ជា​អភិបាលរង​ខេត្ត​អស់លោក​លោកស្រី​ជា​សមាជិក​សមាជិកា​សាខា​កាកបាទក្រហម​ខេត្ត​ស្រុក​ចូលរួម​ផងដែរ​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០១៦​ នៅ​ក្នុង​ឃុំ​ប្រឡាយ​មាស់។ អំណោយ​ដែល​បាន​នាំ​យក​ទៅ​ប្រគល់ជូន​ដោយ​ផ្ទាល់​ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​នេះ​ក្នុង​ម្នាក់ៗ​ទទួល​បាន​អង្ក​៣០​គីឡូក្រាម មី១​កេះ ត្រីខ​១០​កំប៉ុង ឃិត​១​កញ្ចប់​មាន​មុង​មួយ​ភួយ​១ ក្រ​ម៉ា​១ សា​រ៉ុង​១ ក្នុងនោះ​តង់​១​ថវិកា​៥​ម៉ឺន​រៀល​សម្រាប់​អ្នក​ដែល​ដួល​រលំ​ផ្ទះ។

មានប្រសាសន៍​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ក្នុង​ពេលនេះ​លោក​(​អ៊ុន​សំអុល​)​ប្រធាន​គ​ណៈ​ក​ម្មា​ការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​និង​ជា​អភិបាលរង​ខេត្ត​បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ពី​សេស​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ដែល​លោក​តែងតែ​គិត​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ខ​ណៈ​ដែល​ពួក​គាត់​កំពុង​ជួប​នូវ​គ្រោះធម្មជាតិ​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់​និង​ការ​កើន​ឡើង​នៅ​រលក​កម្ដៅ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការរស់នៅ​ប្រកប​របរ​រកស៊ី​របស់​បងប្អូន។

ក្នុងនោះ​ផងដែរ​លោក​អ៊ុន​ សំអុល​ ប្រធាន​គ​ណៈកម្ម​ការ​សាខា​កាកបាទក្រហម​ខេត្ត​បាន​សំណូមពរ​ដល់​បងប្អូន​ដែល​លោក​កំពង់​ជួបប្រទះ​នៅ​ផលប៉ះពាល់​គ្រោះធម្មជាតិ​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់​ទាំងអស់​សូម​យកចិត្តទុកដាក់​លើ​បញ្ហា​សុខ​ភាពជា​ចម្បង​និង​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ពិ​សេស​ត្រូវ​យកចិត្តទុកដាក់​មើលថែ​លើ​កុមារ​តូចៗ​ខ​ណៈ​ដែល​ស្ថានភាព​នៃ​កម្ដៅ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង​និង​ត្រូវ​មានការ​ប្រុង​ប្រ​យ័ត្ន​ជានិច្ច។

លោក​បាន​លើក​ឡើង​ថា​ អំណោយ​ដែល​បាន​នាំយកមក​ប្រគល់​ដោយ​ផ្ទាល់ដៃ​នៅ​ពេល​នេះ​ត្បិត​តែ​មាន​តិចតួច​ក៏​ពិត​មែន​តែ​វា​បាន​ជួយ​ដោះ​ស្រាយ​បាន​មួយ​គ្រា​ ខ​ណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជួប​នូវការ​ខ្វះខាត​ដោយ​គ្រោះធម្មជាតិ​ភ្លៀង​ខ្យល់​កន្ត្រាក់​ដែល​បាន​ធ្វើ​ឲ្យ​បងប្អូន​រលំ​ផ្ទះសម្បែង។

គួរបញ្ជាក់​ផង​ដែរ​ថា ​ហេតុ​ការ​ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​និង​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ​ស្ថិតក្នុង ​ឃុំ​អន្លង់​កញ្ចុះ ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ២០១៦​កន្លងទៅ​ខ​ណៈ​ភ្លៀង​ហើយ​ខ្យល់​កន្ត្រាក់​មួយ​មេ​ធំ​ធ្វើ​ឲ្យ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខាងលើ​រង​ការ​រលំ​បាក​និង​ប៉ើង​ដំបូល​អស់​១៩​ខ្នង​ផ្ទះ៕