ជប៉ុន​ផ្តល់ជំនួយ ៣០ លាន​ដុល្លារ ដើម្បី​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​

​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​៣​ខែឧសភា ផ្ដល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន ៣០ លាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ចាស់​)​។

​បើតាម​គេហទំព័រ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​ជួស​ជូ​ល​ស្ពាន​ជ្រោយចង្វារ​នេះ ត្រូវអនុវត្ត​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ (JICA) ដោយ​ប្រើប្រាស់​ពេលវេលា​ចំនួន ២២​ខែ​។

 គួរ​បញ្ជាក់ថា មកដល់ពេលនេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន មាន​អាយុកាល​ជាង ៥០​ឆ្នាំ​ហើយ ពោល​ស្ពាន​មួយ​នេះ ត្រូវបាន​សាងសង់​រួចរាល់​តាំងពី​ឆ្នាំ ១៩៦៣ មក​ម្លេះ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​។ ហើយ​ស្ពាន​នេះ មាន​ប្រវែង ១០៨០​ម៉ែត្រ និង​ទទឹង ១៣​ម៉ែត្រ​៕