ភរិយា​មន្ត្រី​អាដហុក​ថា​ឯកអគ្គរដ្ឋទូត​អាមេរិក​គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក និង​ប្រមុខ​ទូត​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​សាច់ញាតិ​មន្ត្រី​អាដហុក (ADHOC) សាច់ញាតិ​របស់​មន្ត្រី គ..ប កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​ទៅ​ចូលរួម​ពិធី​ពិសា​អាហារ​ជាមួយ​ប្រមុខ​ទូត​ផ្សេងៗ​ទៀត​នៅ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) នា​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

ភរិយា​របស់​លោក ណៃ វ៉ង់ដា មន្ត្រី​សមាគម​អាដហុក ដែល​កំពុង​ជាប់​ឃុំ លោកស្រី ភាវ ម៉ី បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ឧសភា ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​កំពុង​ជាប់​ឃុំ។ លោកស្រី​បន្ត​ថា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លើក​ទឹក​ចិត្ត​សាច់ញាតិ​មន្ត្រី​អាដហុក សាច់ញាតិ​របស់​មន្ត្រី គ..ប កុំ​តក់ស្លុត​ចំពោះ​ស្ថានការណ៍​នេះ៖ «»

លោកស្រី ភាវ ម៉ី ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ជួប​សាច់ញាតិ​មន្ត្រី​អាដហុក សាច់ញាតិ​របស់​មន្ត្រី គ..ប លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ក៏​អញ្ជើញ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦០​នាក់។

អ្នក​ទាំង ៥​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់ និង​កំពុង​ជាប់​ឃុំឃាំង រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា។

ទាក់ទង​បញ្ហា​នេះ សូម​លោក​អ្នក​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​អំពី​ការ​ចូលរួម​ពិសា​អាហារ​រួម​គ្នា​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ពេល​ព្រឹក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។