ថៃចាប់ខ្លួនជនល្មើស នាំស្ត្រីរងគ្រោះ ករណីចាប់ពង្រត់ បង្ខាំងនិងរំលោភបូកស្ត្រីកម្ពុជាម្នាក់ពីផ្សាររោងក្លឿ

 អារញ-ថៃ:

ករណីចាប់ពង្រត់ បង្ខាំងនិងរំលោភបូកលើស្ត្រីជនជាតិកម្ពុជាម្នាក់ពីផ្សាររោងក្លឿកន្លងមកនេះត្រូវបានតម្រួតថៃចាប់ខ្លួនជនល្មើសថៃ២នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
     ការបង្ក្រាបដោយកម្លាំងតម្រួត(នគរបាល)ខ្លងលឹកស្រុកអារញ្ញានិងខេត្តស្រះកែវប្រទេសថៃនោះបានសម្រេចកាលពីរសៀលថ្ងៃទី៤ឧសភានៅផ្ទះមួយកន្លែងក្នុងឃុំ-ស្រុកខ្លងហាតខេត្តស្រះកែវប្រទេសថៃឬចម្ងាយជាង៥០គ.មពីផ្សាររោងក្លឿស្រុកអារញប្រាថេត។
    សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ មានករណីបុរសជនល្មើសជនជាតិថៃ២នាក់ ក្នុងនោះម្នាក់បានសុំចែចង់ជនរងគ្រោះ ហើយបាននាំគ្នាចាប់នាងរុញចូលឡានម៉ាក់អីុស៊ុយស៊ុយ១គ្រឿងចេញទៅបាត់។
 ​ស្ត្រីរងគ្រោះមានឈ្មោះជ័យ សុខនអាយុ២៧ឆ្នាំ មានកូន១នាក់ មុខរបរអ្នកលក់ដូរភេសជ្ជ:និងប្រហិតនៅនៅកន្លែងចំណុចផ្លូវសយសាលាដែងខាងក្រោយហាងមានយីហោអឹមអឹម(M.M) ផ្សាររោងគ្លឿឃុំខ្លងលឹកស្រុកអារញ្ញខេត្តស្រះកែវ មានប្តីឈ្មោះសាន វិទូ អាយុ៣០ឆ្នាំ មុខរបរជាកម្មករនៅផ្សារខាងលើដែរ តែមានលំនៅដើមរស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
   ប្រភពតម្រួតថៃនៅខេត្តស្រះកែវនិយាយថា:ជនល្មើសដៃដល់ មាននឈ្មោះ វាយុក អាក់សែន ជនជាតិថៃរស់នៅខេត្តស្រះកែវ។និងម្នាក់ទៀតសមត្ថកិច្ចចាប់ខ្លួនបាន ដែរ តែមិនទាន់ប្រាប់ឈ្មោះ។
   ជននេះធ្លាប់បានមកចែចង់ស្ត្រីរងគ្រោះសុំស្នេហា៣-៤លើមកដែរ តែស្ត្រីបានប្រកែកព្រោះនាងមានប្តីមានកូននិងមិនអាចលង់នឹងការបោកប្រាសរបស់បុរសជនជាតិថៃនោះបានទេ។
   ដោយមោហ:និងរាគ:រោលរាលខ្លាំង នៅល្ងាចថ្ងៃទី៣ឧសភា បុរសល្មើសក៏នាំគ្នាមចាប់នាងរុញបញ្ចូលរថយន្តទាំងកណ្តាលហ្វូងមនុស្សយកនាងទៅបាត់២ថ្ងៃ១យប់ ។
    ជនល្មើសសារភាពថា ខ្លួននិងមិត្តភក្តិបាននាំនាងរងគ្រោះទៅចែកគ្នារំលោភ និងធ្វើបាបលើរូបរាងកាយរបស់នាងនៅផ្ទះមួយក្នុងស្រុកខ្លងហាតទល់មុខស្រុកសំពៅលូនខេត្តបាត់ដំបង។
  ពេលនេះនាងនិងសាច់ញាតិសុំប្តឹងឲ្យសមត្ថកិច្ចថៃជួយចាត់ការលើជនល្មើសនិងបក្ខពួក២ករណី១-បទបង្ខាំងមនុស្សដោយខុសច្បាប់។២-រំលោភសេពសន្ទវ: ។
​លោកប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានឲ្យដឹងនៅព្រលប់ថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៦ថា:រឿងនេះ ត្រូវតម្រួតថៃតាមបង្ក្រាបបានជនល្មើសនិងរកឃើញជនរងគ្រោះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ឧសភានេះក្នុងផ្ទះមួយកន្លែង នៅស្រុកក្លងហាត ។
   ករណីនេះ ថៃប្រគល់អោយតម្រួតនៅក្លងលឹកកសាងសំណុំរឿងបញ្ជូននិងជនល្មើសទៅតុលាការខេត្តស្រះកែវនាព្រឹកថ្ងៃទី៥ឧសភានេះ។
   លោកអគ្គកុងស៊ុលនិយាយដែរថា:"លោកបានអោយលោកកុងស៊ុលនៃស្ថានអគ្គកុងស៊ុលរកមេធាវីថៃជូន ស្ត្រីរងគ្រោះដើម្បីដំណើរការពារក្តីនេះ"៕