ស្ត្រី​មានគភ៌​ចុង​ក្រោយ​ក្នុង​វ័យ​៤០​ឆ្នាំ ប្រឈម​នឹង​មហារីក​ស្បូន​តិច​បំផុត

ស្ត្រី​ជា​ម្តាយ​ទាំងឡាយ​ដែល​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​ចុង​ក្រោយ​ក្នុង​ពេល​ខ្លួន​នៅ​វ័យក្មេង​អាច​ប្រឈម​នឹង​មហារីក​ស្បូន​ច្រើន​ជាង​ស្ត្រី​ដែល   បញ្ឈប់​ការ​ពពោះ​ក្នុង​វ័យចាស់​។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Southern California រក​ឃើញ​ថា អត្រា​ប្រឈម​មហារីក​ស្បូន​ថយ​ចុះ​ក្នុង​រវាង​១៣% ប្រសិនជា​បណ្តា​សុភាព​ស្ត្រី​មានកូន​ចុង​ក្រោយ​ចាប់ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ ហើយ​ដែល​គម្លាត​ពី​ការ​មាន​ផ្ទៃពោះ​១​លើក​ៗ​រយៈពេល​៥​ឆ្នាំ​នោះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ទៀត​ថា ប្រសិនជា​បណ្តា​ស្ត្រី​មានកូន​ចុង​ក្រោយ​ក្នុង​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ​នោះ អត្រា​ប្រឈម​នឹង​មហារីក​ស្បូន​បាន​ថយ​ចុះ​៤៤​ភាគរយ​ធៀប​ទៅ​នឹង​បណ្តា​ស្ត្រី​ដែល​មានកូន​ចុង​ក្រោយ​មុន​អាយុ​២៥​ឆ្នាំ ។ ប្រសិនជា​មានកូន​ចុង​ក្រោយ​ក្នុង​វ័យ​ចន្លោះ​ពី​៣៥-៣៩​ឆ្នាំ អត្រា​ប្រឈម​ថយ​ចុះ​៣២​ភាគរយ ។

វេជ្ជបណ្ឌិត Veronica Setiawan ដែល​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​ថ្លែង​ថា ទំហំ​នៃ​ការ​សិក្សា​នេះ​បាន​បង្ហាញ​យ៉ាង​ប្រាកដ​ថា ផ្តល់​កំណើត​ចុង​ក្រោយ​ក្នុង​វ័យចាស់​គឺជា​កត្តា​ការពារ​ដ៏​សំខាន់​មួយ ។

ការ​សិក្សា​លើក​នេះ​ដែល​ផ្តល់​មូលនិធិ​ដោយ​វិទ្យាស្ថាន​ជំងឺមហារីក​ជាតិ អាច​គួរ​ឱ្យ​ទុកចិត្ត​បាន ដ្បិត​គេ​បាន​ពិនិត្យ​តាមដាន​លើ​ស្ត្រី​មហារីក​ស្បូន​សរុប​ប្រមាណ​ជា​៨៦៧១​នាក់ ។ ទោះជា​យ៉ាងនេះ​ក្តី នឹង​មានការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​រក​ឱ្យ​ឃើញច្បាស់​ថា តើ​មូលហេតុ​អ្វី​ដែល​មានកូន​ចុង​ក្រោយ​ក្នុង​វ័យចាស់​អាច​ជួយ​ការពារ​ស្ត្រី​ប្រឆាំង​មហារីក​ស្បូន ?

មហារីក​ស្បូន​ជា​ជំងឺ​ឈរ​នៅ​លំដាប់​ទី​៤​ដែល​កើត​មាន​លើ​បណ្តា​ស្ត្រី​លើ​ពិភពលោក ។ នៅ​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​២០០៧ គេ​រក​ឃើញ​ស្ត្រី​កើត​ជំងឺ​នេះ​មាន​ចំនួន​៧៥៣៦​ករណី ៕

ប្រភព៖ thekhmerpage

  • ស្ត្រី​មានគភ៌​ចុង​ក្រោយ​ក្នុង​វ័យ​៤០​ឆ្នាំ ប្រឈម​នឹង​មហារីក​ស្បូន​តិច​បំផុត已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: