ជប៉ុន​និង​មេ​ដឹក​នាំ​អឺរ៉ុប​បើក​កិច្ច​ចរចារ​ពាណិជ្ជ​កម្ម​សេរី​

ប៊្រូ​សែល៖​ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន ​លោក​ Shinzo​ Abe​ និង​សហភាព​អឺរ៉ុប​ បាន​ព្រង​ព្រៀង​គ្នា ​កាល​ពី​ថ្ងៃ​អ​ង្គារ៍​កន្លង​ទៅ​នៅ​ក្នុង​ការ​ពន្លឿន ​កិច្ច​ព្រង​ព្រៀង​ ទៅ​លើ​ពាណិជ្ជកម្ម​សេរី ​នៅ​ចុង​ឆ្នាំ​២០១៦​ នេះ​បើ​ផ្អែក​ទៅ​មន្រ្តី​ជប៉ុន​ បាន​ថ្លែង​ យ៉ាង​ដូច្នេះ។​ក្នុង​នោះ​ផង​ដែរ ​លោក​នាយករដ្ឋ​មន្រ្តី ​Shinzo​ Abe ​ក៏​បាន​ចែក​រំលែក​ នូវ​ទិដ្ឋ​ជា​ច្រើន​ទៅ​កាន់ ​លោក​ Donald Tusk ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប ​និង​លោក ​Jean -​Claude ​Juncke​r ​ជា​ប្រធាន​គណៈ​កម្មា​ការ​អឺរ៉ុប​ ដែល​ជា​ស្ថាប័ន​ ប្រតិបត្តិ​របស់​ អាស៊ាន​ ដែល​មាន​សមាជិក​ចំនួន​២៨។​លោក​ Donald​ TusK ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា៖​«ពាណិជ្ជកម្ម​សេរី​ គួរ​តែ​ ត្រូវ​បាន ​ឈាន​ដល់​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប​ ប្រចាំ​ឆ្នាំ​របស់​ជប៉ុន​ នៅ​ចុង​ឆមាស​ទី​មួយ ​នៃ​ឆ្នាំ​នេះ​»៕
ជប៉ុន​និង​មេ​ដឹក​នាំ​អឺរ៉ុប​បើក​កិច្ច​ចរចារ​ពាណិជ្ជ​កម្ម​សេរី​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://english.kyodonews.jp