​អ្នក​ដំណើរ​​​​​៣១​នាក់​រង​របួស​ ​ពេល​យន្តហោះ​​​​ចុះចត​នៅ​ឥណ្ឌូណេស៊ី

​​​ជើង​​ហោះ​ហើរ​​​​​ Etihad Airways ​បាន​ធ្វើ​​ឲ្យ​​អ្នក​​ដំណើរ​ចំនួន​ ៣១​​នាក់​រង​របួស​​ និង​គ្រប់​គ្នា​ភ័យ​បុកពោះ​មិន​ស្ទើ​​ ក្រោយ​ជួប​​​ភាព​ចលាចល​​ដោយ​​មិន​នឹក​ស្មាន​​ដល់​ក្នុង​យន្តហោះ​​​ កាល​ពី​ថ្ងៃ​​ពុធ​ ទី​​៤ឧសភា ម្សិលមិញ ក្នុង​​​ទីក្រុង​ហ្សាកាតា។

 

​អ្នក​ដំណើរ​​​​​៣១​នាក់​រង​របួស​ ​ពេល​យន្តហោះ​​​​ចុះចត​នៅ​ឥណ្ឌូណេស៊ី

អ្នក​​នាំ​ពាក្យ​​ជើង​ហោះហើរ​ Etihad Airways ​ មាន​មូលដ្ឋាន​​នៅ​ប្រទេស​អារ៉ាប់រួម បាន​ប្រាប់​​​​សារព័ត៌មាន​ AFP ថា​​​ យន្តហោះ​​​ដឹក​អ្នក​ដំណើរ​នេះ​​ប្រភេទ Airbus A330-200 ហោះ​ពី​​​​​ទីក្រុង​ Abu Dhabi ​​ប្រទេស​អារ៉ាប់រួម​​​ ទៅ​កាន់​​​​​​​ព្រលាន​​យន្តហោះ​អន្តរជាតិ​​ឥណ្ឌូណេស៊ី Soekarno Hatta ដោយ​ពេល​ជិត​ចុះចត ​យន្តហោះ​​ពុំ​អាច​ទប់​លំនឹង​បាន​ដូច​ធម្មតា​។ ​ក្រោយ​​ចុះ​​ដល់​ព្រលាន​ដោយ​​​សុវត្ថិភាព​ ​​ក្រុម​គ្រូពេទ្យ​​​ជំនួយ​​បាន​​​ទៅ​​​ជួប​​អ្នក​ដំណើរ​ភ្លាមៗ​​ដែរ។

 

​មនុស្ស​ចំនួន​ ​២២​នាក់​ បាន​រង​បួស​​ស្រាល​​​​​ ត្រូវ​គេ​សង្គ្រោះ​​​​​​នៅ​ព្រលាន និង​​៩នាក់ផ្សេង​ទៀត​​ ​ត្រូវ​ដឹក​​ទៅកាន់​​​មន្ទីរ​ពេទ្យ​​ក្នុង​តំបន់​យ៉ាង​ប្រញាប់​។

 

​​ក្រុមហ៊ុន​​​អាកាសចរណ៍​​ដដែល​បាន​​ប្រកាស​​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​ថា​” ជើង​ហោះហើរ​​ EY474 ​បាន​ធ្វើ​​ដំណើរ​ពី​ទីក្រុង​​ Abu Dhabi ទៅ​ទីក្រុង​ហ្សាកាតា ​បាន​ជួប​​​​​​​ភាព​ចលាចល​​​លើ​យន្តហោះ​​​​រយៈពេល​ ​៤៥នាទី​ ​មុន​ពេល​​​ចុះចត ​និង​ធ្វើ​ឲ្យ​​អ្នក​ដំណើរ​​ភាគ​ច្រើន​​កាន់​សាសនា​ឥស្លាម​​​ភិត​ភ័យ​​​​​ជា​ខ្លាំង។ ​ចំពោះ​​មូលហេតុ​​ខាង​លើ ​គេ​​ពុំ​ទាន់​​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

 

​អ្នក​ដំណើរ​​​​​៣១​នាក់​រង​របួស​ ​ពេល​យន្តហោះ​​​​ចុះចត​នៅ​ឥណ្ឌូណេស៊ី

 

​អ្នក​ដំណើរ​​​​​៣១​នាក់​រង​របួស​ ​ពេល​យន្តហោះ​​​​ចុះចត​នៅ​ឥណ្ឌូណេស៊ី

 

​អ្នក​ដំណើរ​​​​​៣១​នាក់​រង​របួស​ ​ពេល​យន្តហោះ​​​​ចុះចត​នៅ​ឥណ្ឌូណេស៊ី

 

​អ្នក​ដំណើរ​​​​​៣១​នាក់​រង​របួស​ ​ពេល​យន្តហោះ​​​​ចុះចត​នៅ​ឥណ្ឌូណេស៊ី

 

​អ្នក​ដំណើរ​​​​​៣១​នាក់​រង​របួស​ ​ពេល​យន្តហោះ​​​​ចុះចត​នៅ​ឥណ្ឌូណេស៊ី

 

ចុចអាន៖ ទិដ្ឋភាព​កម្រ​​​យន្តហោះ​ដឹកអ្នក​ដំណើរ​ធុន​​​ធំ​របស់​ Airbus ​សម្ដែង​លើ​អាកាស

ចុចអាន៖ យន្តហោះ​ទំនើប​ផុត​លេខ​ទាំង​១០ ដែល​មាន​តម្លៃ​ថ្លៃ​មិន​គួរ​ឲ្យ​ជឿ​​

ចុចអាន៖ ជប៉ុន​​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​ខ្លួន​ផលិត​​​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​​​​​​​​​​​​​​​​​​ CNN