ភរិយា​មន្ត្រី​អាដហុក​ថា​ឯកអគ្គរដ្ឋទូត​អាមេរិក​គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រមុខទូតមួយចំនួនទៀត បានអញ្ជើញសាច់ញាតិមន្ត្រីអាដហុក (ADHOC) សាច់ញាតិរបស់មន្ត្រី គ.ជ.ប កំពុងជាប់ឃុំក្នុងពន្ធនាគារ ឲ្យទៅចូលរួមពិធីពិសាអាហារជាមួយប្រមុខទូតផ្សេងៗទៀតនៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) នារាត្រីថ្ងៃទី៤ ខែឧសភា។

ភរិយារបស់លោក ណៃ វ៉ង់ដា មន្ត្រីសមាគមអាដហុក ដែលកំពុងជាប់ឃុំ លោកស្រី ភាវ ម៉ី បានឲ្យដឹងក្រោយជំនួបកាលពីរាត្រីថ្ងៃទី៤ ឧសភា ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គាំទ្រសកម្មភាពការងារក្រុមសង្គមស៊ីវិលដែលកំពុងជាប់ឃុំ។ លោកស្រីបន្តថា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លើកទឹកចិត្តសាច់ញាតិមន្ត្រីអាដហុក សាច់ញាតិរបស់មន្ត្រី គ.ជ.ប កុំតក់ស្លុតចំពោះស្ថានការណ៍នេះ៖ «»។

លោកស្រី ភាវ ម៉ី ឲ្យដឹងទៀតថា ក្រៅពីជួបសាច់ញាតិមន្ត្រីអាដហុក សាច់ញាតិរបស់មន្ត្រី គ.ជ.ប លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏អញ្ជើញមន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគស្ថានការណ៍នយោបាយដែលមានអ្នកចូលរួមប្រមាណ ៦០នាក់។

អ្នកទាំង ៥នាក់ដែលរងការចោទប្រកាន់ និងកំពុងជាប់ឃុំឃាំង រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ជាមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា។

ទាក់ទងបញ្ហានេះ សូមលោកអ្នករង់ចាំស្ដាប់បទសម្ភាសន៍អំពីការចូលរួមពិសាអាហាររួមគ្នានេះនៅក្នុងកម្មវិធីផ្សាយពេលព្រឹក៕

ភរិយា​មន្ត្រី​អាដហុក​ថា​ឯកអគ្គរដ្ឋទូត​អាមេរិក​គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពីឆ្វេងខាងលើ៖ មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។

ប្រភពៈ RFA