កម្ពុជា​បណ្តេញ​ជន​បរទេស​ជិត​មួយ​ម៉ឺន​នាក់​ រួមមាន​ជនជាតិ​វៀតណាម​ជាង​៨០០០នាក់

ប៉ូលិសឱ្យដឹងថា ក្នុងចំណោមជនបរទេសដែលត្រូវបណ្តេញចេញចំនួន៩.៧៥១នាក់ពីឆ្នាំ២០១៤ ដល់បីខែដើមឆ្នាំ២០១៦នេះ គឺមាន៦៨សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ ដែលមានចំនួន៨.១៣៧នាក់។

វ៉ាស៊ីនតោន — អាជ្ញាធរប៉ូលិសកម្ពុជា បានបណ្តេញជនបរទេសជិត១ម៉ឺននាក់ចេញពីប្រទេសកម្ពុជាក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ហើយក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។ នេះបើតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែល VOA ទទួលបាននៅថ្ងៃពុធនេះ។

ប៉ូលិសឱ្យដឹងថា ក្នុងចំណោមជនបរទេសដែលត្រូវបណ្តេញចេញចំនួន៩.៧៥១នាក់ពីឆ្នាំ២០១៤ ដល់បីខែដើមឆ្នាំ២០១៦នេះ គឺមាន៦៨សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ ដែលមានចំនួន៨.១៣៧នាក់។

ក្នុងប្រតិបត្តិការអនុវត្តន៍ច្បាប់កន្លងមក ប៉ូលិសចាប់បានជនអន្តោប្រវេសន៍ដែលចូលមកកម្ពុជាដោយខុសច្បាប់ ដោយសារគ្មានលិខិតឆ្លងដែន និងប្រើប្រាស់លិខិតឆ្លងដែនហួសសុពលភាព ហើយអ្នកខ្លះប្រកបការងារក្នុងការដ្ឋានសំណង់ និងប្រព្រឹត្តសកម្មភាពឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។

ឆ្នាំដែលមានការបណ្តេញចេញច្រើនជាងគេបំផុត គឺឆ្នាំ២០១៥ដែលមានរហូតដល់ជិត៧០០០នាក់៕

កម្ពុជា​បណ្តេញ​ជន​បរទេស​ជិត​មួយ​ម៉ឺន​នាក់​ រួមមាន​ជនជាតិ​វៀតណាម​ជាង​៨០០០នាក់

រូបឯកសារ៖ ក្រុមបុរសជនជាតិដើមតំបន់ភ្នំវៀតណាម ឬ Montagnard ដើរតាមផ្លូវចេញពីតំបន់ព្រៃជ្រៅនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រភាគឦសានក្រុងបានលុងទីរួមខេត្តរតនគីរីកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៤។

ប្រភពៈ VOA