Rainie Yang ត្រលប់​មក​កញ្ចក់​ទូរទស្សន៍​វិញ​ក្រោយ​បាត់​មុខ​៥​ឆ្នាំ

៥​ឆ្នាំ​បន្ទាប់​ពី​រឿង​ភាគ “Sunny Girl” ត្រូវ​បាន​ចាក់​ផ្សាយ​កាល​ពី​ឆ្នាំ ២០១១ តារា​ចម្រៀង​ល្បីឈ្មោះ​តៃវ៉ាន់ Rainie Yang នឹង​ត្រលប់​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​សាជាថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

Rainie Yang ត្រលប់​មក​កញ្ចក់​ទូរទស្សន៍​វិញ​ក្រោយ​បាត់​មុខ​៥​ឆ្នាំ

 

បណ្ដាញ​ព័ត៌មាន Jayne Stars បាន​រាយការណ៍​ថា​តារា​ចម្រៀង​និង​សម្ដែង Rainie Yang នឹង​ចូល​សម្ដែង​ក្នុង​រឿង​ភាគ “Roseleaf Bramble” ដែល​គម្រោង​រឿង​ភាគ​​នេះ​មាន​៨​វគ្គ​និង​៥២​ភាគ​ហើយ​នឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។ វគ្គ​របស់ Rainie Yang គ្រោង​នឹង​ចាក់​ផ្សាយ​ក្នុង​ខែ​តុលា​និង​មាន​ប្រវែង​៦​ភាគ។

 

ម្ចាស់​បទ “Love Rain” បាន​ពេញ​ចិត្ត​នឹង​សាច់​រឿង​នេះ​ដល់​ថ្នាក់​នាង​បាន​អង្វរ​តំណាង​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​ផ្អាក​ផែនការ​​ទាំង​ឡាយ​របស់​នាង​សិន​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ផ្ដោត​អារម្មណ៍​លើ​គម្រោង​មួយ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត នាង​ក៏​បាន​បដិសេធ​សំណើ​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ចិន​មួយ​ដែរ​ដែល​គេ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​នាង​ដល់​ទៅ​ជាង​៣​លាន​ដុល្លារ៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ollipop
.