សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះវិហារ វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី​

ភ្នំពេញ:
នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះវិហារ វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី ស្ថិតនៅ​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​សមិទ្ធផល​ព្រះវិហារ​នេះ គឺ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បំរើ​ផ្នែក​ព្រះពុទ្ធសាសនា ជា​ប្រយោជន៍​សំខាន់​សំរាប់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ទូទាំង​ខេត្តកំពង់ចាម​។

​សម្តេច​បាន​មានប្រសាសន៍ថា ពេលនេះ​ខ្ញុំ​កំពុងធ្វើដំណើរ​តាម​រថយន្ត​ទៅកាន់​វត្ត​កែវ​មុនី​ហៅ​វត្ត​ថ្មី​ដែល​ស្ថិតនៅ ភូមិ​អង្គ​របា​នទី​៩ ក្នុង​ឃុំ​អង្គរ​បាន​ស្រុក​កងមាស​ខេត្តកំពង់ចាម​ដើម្បី​បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះវិហារ​ថ្មី​។​

​ជាមួយ​ការរីកចំរើន​ទាំង​ខាង​អាណាចក្រ​និង​ពុទ្ធចក្រ​ក្រោម​ដំបូល​សន្តិភាព​ខ្ញុំ​ក៏មាន​ឱកាស​ពិនិត្យ​ជីវភាព​ប្រជាជន​ដែល​រស់​នៅតាម​ដងផ្លូវ​ក្នុង​ចម្ងាយ​ផ្លូវ​១២០​គីឡូម៉ែត្រ​ពី ភ្នំពេញ​ទៅកាន់​ទី​អារាម​សាសនា​ដែល​ខ្ញុំ​ត្រូវ​កាត់​ឬ​សសី​មា​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ​៕​