អស្ចារ្យ​ណាស់ បើករថយន្ត​ លូន​ក្រោម​ស្ពាន ដេក​ស្ដូក

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​មេ​សាប៊ូ​មួយ​គ្រឿង​បើក​លឿន​ពេក​មក​ដល់​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦ ។

រថយន្ត​បង្ក​ម៉ាក កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-4306 ជា​រថយន្ត​ដឹក​មេ​សាប៊ូ ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចុះ​តាម​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​មាន​ដឹក​អំបិល និង​ធុង​ផ្ទុក​ទៅ​ដោយ​មេ​សាប៊ូ បើកបរ​តាម​ផ្លូវ​ព្រះ​មុនី​រេ​ត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លួ​វ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ខណៈ​ពេល​បើក​មក​ដល់​ផ្លូវ​កោង​ខ្លាំង ធ្វើ​ឲ្យ​អ្នកបើកបរ​បួង​ខ្លាំង​ពេក​យក​ចង្កូត​វិញ​មិន​ទាន់​ក៏​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ចាក់ចោល​សម្ភារ​នៅ​លើ​រថយន្ត​កំពប់​ពេញ​ថ្នល់ ហើយ​ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត និង​អ្នក​រួម​ដំណើ​ជាមួយ​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ស្ថិតក្នុងភូមិ​ស្ទឹងច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ ជនជាតិចិន៤នាក់ បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ដោយខ្លួនឯងមួយ​ ខណៈដែលពួកគេ កំពុងធ្វើដំណើរ ត្រឡប់មកពីលេងខេត្តព្រះសីហនុ ។

នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយ រថយន្ដម៉ាក LEXUS ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ ​2L-​5402 បើកបរត្រឡប់ពីខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ​ ក៏បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្ដង បណ្ដាលឱ្យជនជាតិចិន ជាអ្នករួមដំណើររងរបួសធ្ងន់២នាក់ និង២នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល​។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានយកទៅ រក្សាទុកនៅអធិការ​ដ្ឋាន​នគរបាល ​ស្រុក​កំពង់សិលា ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស្ចារ្យ​ណាស់ បើករថយន្ត​ លូន​ក្រោម​ស្ពាន ដេក​ស្ដូក
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ

អស្ចារ្យ​ណាស់ បើករថយន្ត​ លូន​ក្រោម​ស្ពាន ដេក​ស្ដូក
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ

អស្ចារ្យ​ណាស់ បើករថយន្ត​ លូន​ក្រោម​ស្ពាន ដេក​ស្ដូក
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ