ប្រជាពលរដ្ឋ២ឃុំមានការព្រួយបារម្មណ៍ ចំពោះស្ពានទ្រុឌទ្រោម២កន្លែង នៅស្រុកចិត្របុរី ខេត្តក្រចេះ

ក្រចេះ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតក្នុង ឃុំកន្ទួត និងឃុំថ្មី ស្រុកចិត្របុរី មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ពានទ្រុឌទ្រោម២កន្លែង គឺស្ពានអូរតាពូន និងស្ពានខ្នាច ដែលរងកាខូចខាត ពួកគាត់បារម្ភថារដូវវស្សាខាងមុខនេះពិតជាលំបាកក្នុងការធ្វើដំណើរ ហើយស្ពានទាំង២នេះ ស្ថិតនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រជាពលរដ្ឋមូលដ្ឋានបានឲ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋធ្វើចរាចរណ៍ដោយរថយន្ដ គោយន្ដ និងមធ្យោបាយផ្សេងៗ ត្រូវបើកផ្លូវវាងតាមអូរ តែផ្លូវវាងនោះបើកបានតែរដូវប្រាំងប៉ុណ្ណោះ ហើយរដូវវស្សាជិតឈានមកដល់ហើយ អាជ្ញាធរហាក់បីដូចជាមិនទាន់មានវិធានការ ឬជួសជុសចំពោះស្ពានទាំងនោះនៅឡើយហេតុដូច្នេះទើបពួកគាត់មានការព្រួយបារម្មណ៍។ 

ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ឱ្យជួយរកដំណោះស្រាយ ឬមានវិធានការយ៉ាងណា ជួសជុសស្ពានទាំង២នេះ ហើយពួកគាត់សង្ឃឹមជឿជាក់ថា អាជ្ញាធរពិតជាមានលទ្ធភាពក្នុងការរកដំណោះស្រាយទាំងនេះ។

អភិបាលស្រុកចិត្របុរី លោក ហង្ស ចាន់ឌី បានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះថា លោកបានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយ ថ្នាក់ខេត្តបានឲ្យមន្ទីរជំនាញសិក្សាថា បើសាងសង់ថ្មីត្រូវចំណាយថវិការអស់៦០លានរៀល។

លោកបានបន្ដថា ស្ពាននេះគ្រឹះនៅរឹងមាំ ដូចនេះហើយយើងត្រូវជួសជុលប្រើបានគ្រាន់តែ ក្រាលក្ដារប្រើប្រាស់វិញបានហើយ ចំនែកថវិការត្រូវចំណាយអស់តែ៦លានរៀលប៉ុណ្ណោះ។ ជាចុងក្រោយលោកអភិបាលក៏បានបញ្ជាក់ប្រាប់ ប្រជាពលរដ្ឋវិញថា កុំឱ្យមានការព្រួយបារម្មណ៍ទៀតអី ព្រោះអាជ្ញាធរកំពុងតែមានចំណាត់ការលើបញ្ហានេះហើយ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ២៦ ខែមីនា ឆ្នាំ២០១៥  ស្ថិតនៅក្នុងឃុំ ព្រែកក្របៅ ចន្លោះផ្លូវពីថ្នល់ទទឹង ឃុំជ្រៃវៀន ទីរួមស្រុកព្រៃឈរ ទៅឃុំពាមជីកង ស្រុកកងមាស បានបាក់ទាំងស្រុង ដោយសាររថយន្ត ដឹកអុសមួយគ្រឿង បានបើកឆ្លងកាត់។

យោងតាមមន្រ្តីនគរបាល បានឲ្យដឹងថា ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។ មន្រ្តីនគរបាលបន្តថា នៅម៉ោងកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាក ហ្វីណូ ដឹកអុសពេញ បានបើកបរឆ្លងកាត់ ដល់ពាក់កណ្តាលស្ពាន ស្រាប់តែបាក់តែម្តង។

ក្រោយកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ត នៅជាប់កណ្តាលស្ពាន។ នៅព្រឹកថ្ងៃទី២៦ ខែមីនា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅកន្លែងកើតហេតុ ដើម្បីស្ទួចយក រថយន្តចេញ និងពិនិត្យការខូចខាត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត