រូបរាងទ្វារមាស ពាក់ព័ន្ធនឹងការសម្រេចកាមរបស់អ្នក

តាមការបង្ហាញរបស់វេជ្ជសាស្ត្របានឲ្យដឹងថា ភស្តុតាងថ្មីបង្ហាញពីសមត្ថភាពនៃការសម្រេចទឹកកាមពាក់ព័ន្ធនឹងទម្រង់នៃទ្វារមាសរបស់អ្នក។

អ្នកនាង Leslie Hoffman មកពីក្រសួងកាយវិភាគសាស្ត្រនៅសកលវិទ្យាល័យពេទ្យឥណ្ឌា និងក្រុមការងាររបស់នាងបានរកឃើញថា ក្នុងកំឡុងពេលមានផ្ទៃពោះ ឆ្តេញនឹងលិបបាត់ពីទ្វារមាស ហើយឆ្តេញរបស់ស្ត្រីដែលលិបបាត់ឆ្ងាយក្នុងពេលនោះ ជាពេលវេលាដែលស្ត្រីពិបាកនឹងសម្រេចទឹកកាមបំផុត។

 

រូបរាងទ្វារមាស ពាក់ព័ន្ធនឹងការសម្រេចកាមរបស់អ្នក
អ្នកស្រាវជ្រាវជាច្រើនបាននិយាយថា ឆ្តេញ និងប្រហោងទ្វារនោមរបស់ស្ត្រី នៅក្បែរគ្នានឹងមានឱកាសល្អប្រសើរអាចឈានដល់ចំណុចកំពូល ហើយចន្លោះរវាងឆ្តេញ និងប្រហោងទ្វារនោមមានចម្ងាយ ២.៥សម(ឬក្រោមប្រវែង ១អុីញ)។

អ្នកនាង Maureen Whelihan អ្នកសង្កេតការណ៍រោគស្ត្រីក្នុងរដ្ឋ Florida ដែលមិនបានចូលរួមក្នុងការស្រាវជ្រាវ តែបានធ្វើការរំលឹកការស្រាវជ្រាវកាលពីមុនថា ឆ្តេញស្ត្រីដែលលៀនចេញខ្លាំងពិបាកនឹងសម្រេចទឹកកាមក្នុងពេលរួមភេទ ព្រោះការត្រដុសពីអាអូនតូចមិនប៉ះដល់ឆ្តេញ មិនអាចជម្រុញវាបាន។

វេជ្ជបណ្ឌិត Whelihan ក៏បាននិយាយថា ស្ត្រីៗ ៩០% អាចសម្រេចទឹកកាមបាន។ នៅពេលអ្នកនៅពីលើគូស្នេហ៍ អង្គុយលើអាអូនតូចបះរបស់គូស្នេហ៍ ហើយត្រដុសនឹងក្បាលពោះរបស់គាត់ វាពិតជាអាចឲ្យអ្នកឈានដល់ចំណុចកំពូលបាន។ អ្នកអាចត្រដុសឆ្តេញរបស់អ្នកនឹងក្បាលពោះ ឬត្រគាករបស់គាត់។

ដូច្នេះ វាមិនមែនជាកំហុសអ្នក ឬជាកំហុសគូស្នេហ៍របស់អ្នកទេ ដែលពិបាកនឹងសម្រេចទឹកកាម៕

ដោយ៖ ដារ៉ា
ប្រភព៖ cosmopolitan

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!