មាន​ប្រាក់​ទិញ​យក្ស​ប្រើ ?

ចាប់​បាន​មេ​ជួញដូរ​ថ្នាំ​ញៀន​ច្រើន​នាក់​ហើយ​...​ធ្លាយ​រឿង​ពាក់ព័ន្ធ​ជាមួយ​មេខ្លោង​ថ្នាំ​ញៀន​ដែល​កំពុង​ដេក​ក្នុង​ពន្ធនាគារ ។

មែនទែន​ទៅ​...​ថ្នាំ​ញៀន​ធំ​ៗ​ដែល​កំពុង​ចរាចរ​...​មាន​មេ​ដែល​នៅ​ក្នុង​គុក​ចេញ​បញ្ជា ។ បញ្ជា​ឱ្យ​ក្រុម​គេ​យកទៅ​ឱ្យ​អ្នក​នេះ​...​យក​ទៅ​ឱ្យ​អ្នក​នោះ​...​គឺ​ប្រាប់​ទីតាំង​ដែល​ត្រូវ​ចែកចាយ​...​ជា​មេបញ្ជាការ​ធំ​...

ន៎ែ ! ដល់​ប៉ុណ្ណឹង​មិនធម្មតា​ទេ​...​ជាប់គុក​ដោយសារ​មុខរបរ​ចែកចាយ​ថ្នាំ​ញៀន​ហើយ​...​នៅ​មាន​សិទ្ធិ​មាន​អំណាច​ធ្វើ​មេ​...​បោះ​មេ​ចែកចាយ​បាន​ទៀត​...​។

មេខ្លោង​បញ្ជា​ចេញពី​គុក​...​មាន​ទាំង​ខ្មែរ​...​មាន​ទាំង​ជន​ស្បែក​ខ្មៅ​...​ខ្មែរ​បញ្ជា​មក​ខ្មែរ​...​ពួក​ស្បែក​ខ្មៅ​បញ្ជា​ទៅ​តាម​ខ្សែរយៈ​ស្បែក​ខ្មៅ​ដូច​គ្នា​...​។

ស្តាប់​ទៅ​វា​ដូច​ជា​ហួសហេតុ​ពេក​ក្រៃ​...​មេខ្លោង​ជួញ​ថ្នាំ​ញៀន​ដេក​គុក​ហើយ​...​នៅ​មាន​សក្តានុពល​...​នៅ​មាន​សកម្មភាព​ជួញដូរ​បាន​ដដែល​...​វា​គួរ​ឱ្យ​ហួសចិត្ត​ដែរ​ឬ​អត់ ?

មាន​ដំណឹង​ថា មេ​គុក​ទាំងឡាយ​...​នឹង​ត្រូវ​ដក​ចេញ​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ​...​ចាំ​យូរ​ដក​កាន់តែ​ឡូយ​...

បើ​មិន​ដក​ចេញ​ទេ​...​ទុក​តទៅ​ទៀត​ទៅ​...​ដើម្បី​ឱ្យ​មហាជន​បាន​យល់​ច្រឡំ​បន្តិច​ទៅ​ចុះ​ថា មាន​ប្រាក់​ទិញ​យក្ស​ប្រើ​...​មាន​ប្រាក់​ទិញ​យក្ស​ជិះ​...​មាន​ប្រាក់​ហៅ​យក្ស​ធាក់​លេង​...​ហេ ! ហេ !
                   អា​ឡេវ