ឡុង ថាវ​រី បាត់​មុខ​ទៅណា ?

6 Videos


ឡុង ថាវរី ហៅ ម៉ារី ដែលបានលេចមុខ និង ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ច្រើននៅក្នុងរឿង « 2 Father » នាពេលកន្លងមក ស្រាប់តែថ្មីៗនេះនាងបានបាត់មុខឈឹងពីសិល្បៈរហូតមានលេចលឺពត៌មានថា ឡុង ថាវរី បានទាក់ទងស្នេហាជាមួយបុរសអ្នកមានម្នាក់ ហើយគេមិនចង់ឲ្យនាងប្រលូកនៅក្នុងវិស័យសិល្បៈទៀតទេ ។

ក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហមនេះ បង្ហាញឲ្យឃើញថា ឡុង ថាវរី នៅតែមានរូបសម្រស់ ស្រស់ ស្អាតគួរឲ្យទាក់ទាញ ប៉ុន្តែនៅសុខៗស្រាប់តែនាងប្រកាសផ្អាកពីអាជីពសិល្បៈទៅវិញ ។

ឡុង ថាវ​រី បាត់​មុខ​ទៅណា ?

ឡុង ថាវរី ហៅ ម៉ារី បានបញ្ជាក់ប្រាប់ថា នាងមិនទាន់ឈប់ពីសិល្បៈទាំងស្រុងនោះទេ គ្រាន់តែផ្អាក មួយរយៈពេលប៉ុណ្ណោះ ពីព្រោះនាងត្រូវមើលការខុសត្រូវមុខរបររកស៊ីជាមួយគ្រួសារនៅម្តុំចំការដូង ដូច្នេះហើយ ទើបនាងមិនទទួលថតរឿង ឬចេញមុខនៅក្នុងសិល្បៈ ។

ឆ្លើយតបទៅនឹងរឿងដែលថា មានអ្នកស្រលាញ់ពេញចិត្តរហូតធ្វើឲ្យនាងបោះបង់អាជីពសិល្បៈនោះ ស្រីស្អាតរួបនេះបានបន្ថែមថា នាងមិនទាន់មានបុរសណាម្នាក់នៅក្នុងដួងចិត្តនៅឡើយ ហើយក៏មិនមានបុរសណាម្នាក់ បិទសិទ្ធឲ្យនាងផ្អាកពីសិល្បៈនោះដែរ សំខាន់គឺចិត្តរបស់នាងផ្ទាល់ចង់ផ្អាកពីអាជីពនេះមួយរយៈ ដើម្បីទុកពេលរកស៊ីជាមួយក្រុមគ្រួសារ ។

ឡុង ថាវ​រី បាត់​មុខ​ទៅណា ?

ឡុង ថាវរី បាននិយាយថា នាងនឹងវិលត្រឡប់ចូលសិល្បៈវិញ នៅចុងឆ្នាំ ២០១៦ ខាងមុខនេះ ជាមួយនិងវត្តមានថ្មីនោះ នឹងមានអ្វីប្លែកៗជាច្រើនចែកជូនទស្សនិកជនទស្សនា ។

ទោះជាយ៉ាងនេះក្តី តាមប្រភពពត៌មាននៅក្នុងពិភពសិល្បៈសុទ្ធតែនិយាយថា ឡុង ថាវរី មានអ្នកជាទីស្រលាញ់រួចហើយ ហើយបុរសរូបនោះមិនចង់ឲ្យនាងចូលប្រលូកនៅក្នុងវិស័យសិល្បៈទៀតទេ ដោយសារខ្លាចមានអ្នកផ្សេងឆក់នាងទៅបាត់ ពីព្រោះរូបរាងនិងរូបសម្រស់របស់នាង គឺស្រស់ស្អាតមិនធម្មតាឡើយ ។

ឡុង ថាវ​រី បាត់​មុខ​ទៅណា ?

ឡុង ថាវរី ចាប់ផ្តើមល្បីឈ្មោះបន្ទាប់ពីមានវត្តមាននៅក្នុងរឿង « 2 Father » ចាប់តាំងពីពេលនោះមក បានបាត់មុខនាងឈឹងពីសិល្បៈ ទោះបីជាមានផលិតកម្មជាច្រើនបានទាក់ទងហៅនាងថត នាងបដិសេដមិនទទួលថតឡើយ។ យូរៗម្តងទើបនាងបង្ហាញមុខនៅក្នុងកម្មវិធីជួបជុំមិត្តភក្តិសិល្បៈ ដូចជាកម្មវិធីជប់លៀង និង សម្ពោធភាពយន្តជាដើម …៕អាលីណា

ឡុង ថាវ​រី បាត់​មុខ​ទៅណា ?
ឡុង ថាវ​រី បាត់​មុខ​ទៅណា ?
ឡុង ថាវ​រី បាត់​មុខ​ទៅណា ?
ឡុង ថាវ​រី បាត់​មុខ​ទៅណា ?
ឡុង ថាវ​រី បាត់​មុខ​ទៅណា ?