​រឿង​ពិត​៧​យ៉ាង​ បើ​សិន​ជា​អាមេរិក​យក​លុយ​១,៤៥​ពាន់​កោដ៍​ដុល្លារ​សម្រាប់​គម្រោង​F-35នេះ​ទៅ​ធ្វើ​អ្វី​ផ្សេង​​​

គម្រោងផលិតយន្តហោះជំនាន់ថ្មីF-35ត្រូវបានគេដឹងថា ជាការផលិតឧបករណ៍សឹកដ៏ថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះ ដែលវាអាចមានខ្ទង់ចំណាយដល់ទៅ ១,៤៥ពាន់កោដ៍លានដុល្លារ(១០ស្វ័យគុណ១២) ហើយអ្វីដែលសំខាន់នោះគឺខណៈដែលយន្តហោះនេះមិនទាន់ដាក់ឲ្យដំណើរការផង វាបានចំណាយដល់ទៅ៤០០ពាន់លានដុល្លារទៅហើយ ។

ដោយសារតែតម្លៃដ៏ថ្លៃរបស់វាហើយទើបមានការប្រៀបធៀបថាបើសិនជាយកលុយនោះទៅធ្វើអ្វីផ្សេងតើវាល្អយ៉ាងណាហើយធ្វើបានអ្វីខ្លះ តោះមកមើលទាំងអស់គ្នា ៖

១.អាចអោយជាកាដូនូវប្រាក់៤៥០០ដុល្លារដល់ប្រជាជនអាមេរិកគ្រប់រូប ៖

គិតគណិតវិទ្យាលេងទៅថា ១,៤៥ពាន់កោដ៍លាន(១,០០០,០០០,០០០,០០០) ចែកនឹង ៣២០លាន(ប្រជាជនអាមេរិក) ស្មើនឹងប៉ុន្មាន ។

២.អាចផ្តល់ជាសេវាធានារ៉ាប់រងលំដាប់កំពូលដល់ប្រជាជនអាមេរិករយៈពេល៤ឆ្នាំ ៖

ដោយផ្អែកលើលុយជាកាដូ៤៥០០ដុល្លារម្នាក់ខាងលើ ហើយយោងតាម Kaiser Permanente បានឲ្យដឹងថាជាមធ្យមកញ្ចប់ធានារ៉ាប់រងលំដាប់Premiumsទាំងនោះគឹបានតម្លៃប្រមាណជា១០៧០ដុល្លារ ។

៣.អាចជួយលុបបំណុលដែលសិស្សអាមេរិកជំពាក់បាន ៖

សព្វថ្ងៃជាមធ្យមសិស្សនិស្សិតខ្ចីបំណុលសរុបប្រមាណជា ១,៣ពាន់កោន៍ដុល្លារ ចឹងបើសិនជាមិនធ្វើ F-35 នេះ គឹភ្លាមៗនោះសិស្សទាំងអស់នឹងអស់បំណុល ។
៤.អាចជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតប្រហែលពាក់កណ្តាល ៖

លុយ១,៤៥trillionនេះអាចនឹងគ្រប់សម្រាប់ការជួសជុល៤០%នៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអាមេរិក ។

៥.អាចចំណាយថ្លៃសម្រាប់វិស័យយោធារយៈ២ឆ្នាំ ៖

កញ្ចប់ថវិកាការពារជាតិរបស់អាមេរិកគឺប្រមាណជា ៦៣៦ពាន់លានដុល្លារ ដូច្នោះ ១,៤៥ពាន់កោដ៍ដុល្លារនៃគម្រោងF-35នេះអាចចេញជាថ្លៃចំណាយដល់វិស័យការពារជាតិរយៈ២ឆ្នាំបាន ។

៦.អាចទុកលុយនេះសម្រាប់ពេលមានខ្យល់ព្យុះដ៏ខ្លាំងចំនួន១៤ដង ៖

ខ្យល់ព្យុះKatrinaបានបំផ្លាញទ្រព្យដល់ទៅ ១០៨ពាន់លានដុល្លារ ដូច្នោះគម្រោងចាយលុយលើ F-35 នេះអាចចេញមុខដោះស្រាយពេលមានគ្រោះធម្មជាតិខ្យល់ព្យុះដ៏ខ្លាំងទាំងនោះ ១៤ដង ។

៧.អាចជួលBeyoncéឲ្យមកសម្ដែងរៀងរាល់យប់រហូតដល់ទៅ១០០០ឆ្នាំទៀតឯណោះ ៖

ការជួលBeyoncé  ពិតជាថ្លៃដែលកាលពីឆ្នាំ ២០១៣ នាងបានយកចន្លោះពី ១ទៅ២លានដុល្លារក្នុងមួយការសម្តែង តែសន្មតថានាងឡើងថ្លៃយក៤លានដុល្លារចុះ ដូច្នោះយើងអាចជួលនាងឲ្យមកច្រៀងសម្តែងរៀងរាល់យប់ដល់ទៅ១០២៧ឆ្នាំឯណោះ ។
ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​រឿង​ពិត​៧​យ៉ាង​ បើ​សិន​ជា​អាមេរិក​យក​លុយ​១,៤៥​ពាន់​កោដ៍​ដុល្លារ​សម្រាប់​គម្រោង​F-35នេះ​ទៅ​ធ្វើ​អ្វី​ផ្សេង​​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:វីដេអូ
Tags: