ទឹកកក​ជួយ​បំបាត់​ការឈឺចាប់​

ទឹកកក ក៏​អាច​ប្រើ​បន្ថយ​អាការ​ជំងឺ​ផ្សេងៗ​បាន​ងាយ មាន​សុវត្ថិភាព សន្សំសំចៃ​។ គុណសម្បត្តិ​របស់​ទឹកកក គឺ​ភាព​ត្រជាក់ ដែល​ជួយ​បន្ថយ​ភាព​ហើម ឈឺរ​លា​កបាន​។ ចំណុច​សំខាន់​នៃ​ការបំបាត់​អាការ​បែបនេះ គឺ​ការ​ស្អំ​បរិវេណ​ដែល​ឈឺ​ហើម ឬ​រងរបួស​ ភ្លាមៗ ដើម្បី​ជួយ​ឲ្យ​កើត​ប្រសិទ្ធភាព ក្នុង​ការបន្ថយ​ការបំផ្លាញ​របស់​កោសិកា មុនពេល​ដែល​អា​ការឈឺចាប់​នឹង​ធ្ងន់ធ្ងរ​ឡើង ដោយ​យក​កន្សែងពោះគោ រុំ​ទឹកកក​ក្នុង​ថង់ យក​មក​ស្អំ​ត្រង់​បរិវេណ​ដែល​មាន​អាការ​ឈឺចាប់​ផ្សេងៗ​ដូចខាងក្រោម​៖

-​ឈឺ​សាច់ដុំ សន្លាក់ ថ្លោះ គ្រេច​៖ ទឹកកក នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​ធូរស្បើយ បរិវេណ​សាច់ដុំ​ដែល​តានតឹង ឬ​ឈឺចាប់ ព្រោះ​វា​ជួយ​បន្ថយ​ការរីក​របស់​សរសៃឈាម​។​

-​ឈឺ​ខ្នង​៖ អាការ​នេះ ជា​បញ្ហា​ភាគច្រើន​របស់​ស្ត្រី ដោយសារ​ការ​ធ្វើ​ការងា​រ​ផ្ទះ ឬ​ថែ​សួន​។ ភាព​ត្រជាក់ អាច​ជួយ​បន្ថយ​អាការ​ឈឺ​បាន ដោយ​ត្រូវ​ស្អំ​ទឹកកក​ភ្លាម ក្រោយ​ធ្វើ​ការងារ​ដែល​ត្រូវ​ឱន​ងើបៗ ឬ​លើ​ក​របស់​ធ្ងន់​។

​-​ឈឺ​ក្បាល​ប្រកាំង​៖ ស្ត្រី​ស្ទើរ​គ្រប់គ្នា តែងតែ​ជួបប្រទះ​អា​ការឈឺ​ក្បាល ជាពិសេស​អំឡុង​ពេល​ម​ក​រដូវ​។ សាកល្បង​គេង​រាប​លើ​កម្រាល ប្រមាណ ៥-១០​នាទី រួច​ស្អំ​ក្រណាត់​រុំ​ទឹកកក បរិវេណ​ខាងក្រោយ​កញ្ចឹងក ថ្ងាស ឬ​សៀតផ្កា​។ ភាព​ត្រជាក់ នឹង​ជួយ​បន្ថយ​អាការ​ហើម និង​អា​ការឈឺ​ក្បាល​បាន ថែម​ទាំង​បន្ថយ​ផលប៉ះពាល់​ផ្សេងៗ ពី​អា​ការឈឺ​ក្បាល​ប្រកាំ​ង (​ឈឺ​មួយ​ចំហៀង​ក្បាល​) ដោយ​មិនបាច់​លេបថ្នាំ​ទៀតផង​៕

ប្រភព៖ iknow

  • ទឹកកក​ជួយ​បំបាត់​ការឈឺចាប់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: