វិធី៥ដែលជួយ​​ឲ្យអ្នកមានសុខ​​ភាពល្អ

ការរស់នៅប្រចាំថ្ងែពិតជាមានភាព​​មមាញឹកណាស់សម្រាប់​​មនុស្សម្នាក់ៗ ។ ដូចនេះការចេះថែទាំសុខភាព​​ឲ្យបានល្អពិតជាមានសារៈសំខាន់ ណាស់សម្រាប់​​មនុស្សយើងដើម្បីជួយឲ្យ​​យើងមានរាងកាយ​​មាំមួន ប្រាជ្ញាឆ្លាសវៃ និង​ជៀសផុតពីជំងឺផ្សេងៗ ព្រមទាំង​​កាត់បន្ថយការចំនាយថវិកា​​ជាច្រើនក្នុងការព្យាបាលជំងឺ ។ ខាងក្រោមនេះជាវិធី៥យ៉ាងដែល​​ជួយឲ្យទទួលបាននូវ​​សុខភាពល្អ ៖


១. ការអនុវត្តនូវការហូបអាហារ​​សុខភាពនិងធ្វើ​​លំហាត់ប្រាណ

ដើម្បីទទួលបានសុខភាពល្អ អ្នកមិន​​គួរខ្ជិលឬមិនធ្វើអ្វីសោះសម្រាប់ជា​​ប្រយោជន៍ដល់សុខភាពរបស់អ្នកនោះទេ។ ដូចនេះអ្នកត្រូវចេះធ្វើលំហាត់ប្រាណ និងបរិភោគ​​អាហារណាផ្ដល់នូវថាមពល ព្រមទាំងជួយដល់ការលូតលាស់រាងកាយរបស់អ្នក ។

២. ការរក្សាតុល្យាភាពនៃទំងន់
ការចេះរក្សាទំងន់ឲ្យនៅថេរ វាក៏ជាកត្តា​​មួយដ៏ចាំបាច់ដែលធ្វើឲ្យអ្នកទទួល​​បាននូវសុខភាពល្អ ប៉ុន្តែប្រសិន បើអ្នកគឺជាអ្នកលើស​​ទម្ងន់ហើយធាត់អ្នកអាចប្រឈមខ្ពស់​​ទៅនឹងបញ្ហាសុខភាព ។

៣. របបអាហារ
អាហារដែលអ្នកគួរទទួលទាន​​ជាប្រចាំត្រូវមាន បន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ សាច់ដែលគ្មានជាតិខ្លាញ់និងកុំភ្លេចពិសាទឹកឲ្យ បាន៨កែវក្នុងមួយថ្ងែ ព្រមទាំងជៀសវាងការហូបអាហារ​ណាដែលខូច ។

៤. ជ្រើសរើសពេលវេលាសម្រាប់​​ការហាត់ប្រាណ
អ្នកគួរធ្វើលំហាត់ប្រាណឲ្យបាន៥ដង​​ក្នុងមួយអាទិត្យ រាងរាល់​​ពេលព្រឹកឲ្យបានទៀងទាត់ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយនិងមានរាងកាយ​មាំមួន ។

៥. គិតអ្វីដែលវិជ្ជមាន
អ្នកគួរជម្រះចេញនូវគំនិតអវិជ្ជមានពី​​ចិត្តរបស់អ្នកដោយការងាកមករកអ្វីដែលល្អៗសម្រាប់​​ជីវិត ជំនួសឲ្យភាពហ្មងសៅ ព្រោះក៏អាច​ជាកត្តាមួយដែលជួយឲ្យ​​អ្នកមាន សុខភាពល្អផងដែរ ៕

ប្រភព៖ iknow

 

អ្នកនឹងចូលចិត្ត

  • វិធី៥ដែលជួយ​​ឲ្យអ្នកមានសុខ​​ភាពល្អ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: