Apple ចាញ់​ក្តី​នៅ​​ចិន​ ​រឿង​ក្ដី​ម៉ាក​សញ្ញា​ iPhone

​​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple បាន​បង្ហាញ​​​ក្ដី​​អស់​សង្ឃឹម​​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​​តុលាការ​​ចិន​ ដែល​កាត់​ក្ដី​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ប្រើ​ប្រាស់​ម៉ាក​សញ្ញា​​ iPhone របស់​ខ្លួន។

 

Apple ចាញ់​ក្តី​នៅ​​ចិន​ ​រឿង​ក្ដី​ម៉ាក​សញ្ញា​ iPhone

 

​ក្រឡេក​ទៅ​​ឆ្នាំ​ ២០០២​ ក្រុមហ៊ុន​ Apple បាន​ដាក់​ពាក្យ​ស្នើ​សុំ​ម៉ាក​សញ្ញា​ “iPhone” សម្រាប់​ប្រើ​ប្រាស់​ផ្ដាច់​មុខ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​ ២០១៣​ ទើប​ទទួល​បាន​សិទ្ធិ​ពេញ​លេញ។ ក្រោយ​មក​នៅ​ឆ្នាំ​ ២០០៧ ក្រុមហ៊ុន​ចិន​ឈ្មោះ​ Xintong Tiandi បាន​ដាក់​ពាក្យ​ស្នើ​សុំ​ម៉ាក​សញ្ញា​ “IPHONE” ជា​ម៉ាក​សញ្ញា​​សម្រាប់​ផលិតផល​​ផលិត​ពី​ស្បែក​​របស់​ខ្លួន​ ហើយ​ទើប​​ឆ្នាំ​ ២០១០​ ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​​ប្រើប្រាស់។

 

ឃើញ​ដូច​នេះ​ក្រុមហ៊ុន​ Apple ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​​​ប្ដឹង​ទៅ​ក្រុមហ៊ុន Xintong Tiandi នៅ​ឆ្នាំ​ ២០១២ ប៉ុន្តែ​​តុលាការ​ចិន​បាន​ជំទាស់​នឹង​ការ​ប្ដឹង​ផ្ដល់​នេះ។ តុលាការ​បាន​​អះអាង​ថា​ចាប់​តាំង​ពី​ iPhone ចេញ​លក់​នៅ​ប្រទេស​ចិន​នា​ឆ្នាំ​ ២០០៩ មក​គ្មាន​ចំណុច​វិជ្ជមាន​ណា​មួយ​ដែល​បញ្ជាក់​ថា​ “iPhone” ជា​ម៉ាក​សញ្ញា​ល្បី​ឈ្មោះ​មួយ​នោះ​ទេ។

 

​ដោយ​ឡែក​ស្រាប់​តែ​ពេល​នេះ​ តុលាការ​​កំពូល​ចិន​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ Xintong Tiandi ប្រើ​ប្រាស់​ម៉ាក​សញ្ញា​ IPHONE ​ដោយ​ស្រប​ច្បាប់​ និង​បាន​​ដោយ​សេរី​ទៅ​វិញ។ ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Apple អស់​សង្ឃឹម​ជា​ខ្លាំង​ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​​ប្ដឹង​ទៅ​កាន់​តុលាការ​ជាន់​ខ្ពស់​ចិន​ ដើម្បី​ការពារ​សិទ្ធិម៉ាក​សញ្ញា​របស់​ខ្លួន៕

 

ចុច​អាន៖ វីដេអូ​​បង្ហាញ​​​ទី​ស្នាក់​ការ Apple សង់​ជិត​រួច តម្លៃ​ ៥ ពាន់លានដុល្លារ​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BBC, Mashable​​​​