លោក Klopp រំពឹងថា Liverpool នឹងស្រោចស្រង់ពេលជួប Villarreal

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ជឿជាក់ថា ក្រុមរបស់លោក នឹងធ្វើការស្រោចស្រង់សម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុមរបស់អេស្ប៉ាញ Villarreal។
klopp
ក្រោយពីចាញ់ ១-០ ក្នុងការប្រកួតជើងទី១ ក្រុម Liverpool របស់លោក Klopp បានរងបរាជ័យ ៣-១ ក្រោមស្នាដៃក្រុម Swansea កាលពីថ្ងៃអាទិត្យ ហើយលោកនឹងត្រូវឈានទៅកាន់ការប្រកួតដ៏ធំបំផុតក្នុងចំណោមការកាន់តំណែងរយៈពេល៧ខែរបស់លោក បន្ទាប់ពីរងបរាជ័យជាប់ៗគ្នាជាលើកដំបូងក្នុងរជ្ជកាលរបស់លោក។ ជាមួយនឹងការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ពេលជួបក្រុម Newcastle United បច្ចុប្បន្ន ក្រុម Liverpool មិនស្គាល់ឈ្នះសោះក្នុងចំណោមបីប្រកួតចុងក្រោយក្នុងរាល់យុទ្ធនាការទាំងអស់ ប៉ុន្តែ លោក Klopp ជឿជាក់ថា ពួកគេនឹងត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់ការប្រកួតនេះ។

ទាក់ទងនឹងការបរាជ័យក្រោមស្នាសៃក្រុម Swansea លោក Klopp បានប្រាប់គេហទំព័ររបស់ Liverpool ថា៖ «យើងបានលេងដូចដែលយើងធ្លាប់បានលេង ហើយខ្ញុំបានមើលការប្រកួតនោះរយៈពេល៩០នាទីពេញ ហើយចំណុចជាច្រនដែលខ្ញុំមិនពេញចិត្ត។ យើងត្រូវតែគិតអំពីបញ្ហានោះ ហើយយើងត្រូវតែស្រោចស្រង់វិញ ដែលពិតជារឿងសំខាន់ណាស់ ហើយយើងនឹងលេងឲ្យបានល្អប្រសើរជាងអ្វីដែលយើងបានធ្វើកាលពីថ្ងៃអាទិត្យ»។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែទទួលយកលទ្ធផលនេះ ដែលជាអ្វីដែលយើងធ្វើ ហើយបន្ទាប់មក យើងធ្វើការ ហើយយើងនឹងមានភាពល្អប្រសើរជាងមុនៅថ្ងៃព្រហស្បតិ៍នេះ»។ ក្រោយពីការវាយបកដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-៣ ក្នុងជើងទី២លើក្រុម Borussia Dortmund កាលពីជុំមុន ក្រុម Liverpool បានធ្វើឲ្យពួកគេធ្លាក់ចូលដំណាក់កាលដ៏លំបាកក្នុងការប្រកួតជើងទី១ជាមួយនឹងក្រុម Villarreal កាលពីសប្តាហ៍មុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ៕

  • លោក Klopp រំពឹងថា Liverpool នឹងស្រោចស្រង់ពេលជួប Villarreal已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:កីឡា