ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ត្បូងឃ្មុំ​ ៖ នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឆ្មក់​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​ថ្នាំញៀន ដែល​ទើប​ដោះលែង​ពី​ពន្ធនាគារ នៅ​ចំណុច​ផ្ទះ ​ឈ្មោះ ណៃ បូរី ស្ថិត​ក្នុង​ភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ។​

​លោក​វរសេនីយ៍ត្រី ឡុង សារិន អធិការរង​ព្រហ្មទណ្ឌ​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​​ថា លទ្ធផល​ប្រតិបត្តិ​ការ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ រួមមាន​៖ ១- ​ឈ្មោះ អៀង វ៉ាន់​ណូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ (​ទើប​ដោះលែង​ពី​ពន្ធនាគារ​)​។ និង​ទី​២-​ឈ្មោះ ណៃ បូរី ហៅ​កូយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ជប់​ទី​១ ឃុំ​ចប់ ស្រុក​ត្បូងឃ្មុំ ក្នុង​ខណៈ​ពេល​កំពុង​ដោះដូរ​ថ្នាំញៀន​នៅក្នុង​ផ្ទះ កម្លាំង​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស ​សង្ស័យ​ជា​ថ្នាំញៀន​បាន​ចំនួន​៧១​កញ្ចប់ (​ធំ​៣ តូច​៦៨​កញ្ចប់​) ជញ្ជីង​អេឡិចត្រូនិក​ចំនួន​១​គ្រឿង ឧបករណ៍​ប្រើ​ប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​ផង​ដែរ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ជំនាញ នគរបាល​ស្រុក​ត្បូងឃ្មុំ កំពុង​សាកសួរ​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់៕