គ្រូ​ Man City ថា​ Real ឈ្នះ​ ដោយ​​​សារ​គ្រាប់​បាល់​សំណាង

Manuel Pellegrini អ្នកចាត់ការ​ក្រុម​ Manchester City ​បាន​បង្ហាញ​ពី​​ការ​ខក​ចិត្ត​​យ៉ាង​ខ្លាំង​ ​បន្ទាប់​ពី​ក្រុម​មេឃ​ខៀវ​ ធ្លាក់​ចេញ​ពី​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោម​​ថ្វី​ជើង​​ក្រុម​ Real Madrid នៅ​ទឹកដី​អេស្ប៉ាញ​យប់​មិញ។

 

គ្រូ​ Man City ថា​ Real ឈ្នះ​ ដោយ​​​សារ​គ្រាប់​បាល់​សំណាង

 

ក្រោយ​ចាញ់​ ១-០ នៅ​ទីក្រុង​ Madrid ​​អ្នកចាត់ការ​សញ្ជាតិ​ឈីលី​រូប​នេះ យល់​ថា ​​​សមត្ថភាព​ក្រុម​របស់​លោក​មិន​សម​ចាញ់​ទេ គួរ​តែ​បញ្ចប់​លទ្ធផល​ស្មើ​ ០-០ កុំ​តែ​ក្រុម​ Real បាន​១​គ្រាប់ ដែល​ជា​​គ្រាប់​បាល់​សំណាង។

 

គ្រូ​ Man City ថា​ Real ឈ្នះ​ ដោយ​​​សារ​គ្រាប់​បាល់​សំណាង

 

គ្រូ​ Man City ថា​ Real ឈ្នះ​ ដោយ​​​សារ​គ្រាប់​បាល់​សំណាង

 

“ខ្ញុំ​គិត​ថា យើង​មិន​សម​ចាញ់​ទេ។ Real Madrid ​បាន​១​គ្រាប់​ គ្រាន់​តែ​ជា​បាល់​សំណាង​ប៉ុណ្ណោះ។ ​យើង​មាន​បញ្ហា​ខ្សែ​បម្រើ ​ខ្វះ​ការ​បង្កើត​ឱកាស ប៉ុន្តែ​ Real ក៏​ដូច​គ្នា។ ពួកគេ​ក៏​គ្មាន​ឱកាស​ច្រើន​ ដើម្បី​រក​គ្រាប់​បាល់​ដែរ។ តាម​ពិត​ វា​គួរ​តែ​បញ្ចប់​លទ្ធផល​ទាំង​២​ជើង​ ០-០”។ អតីត​អ្នកចាត់ការ​ក្រុម​ Malaga ​បាន​លើក​ឡើង​ ក្រោយ​ចប់​ការ​ប្រកួត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ marca