Claudio Ranieri៖ ក្លឹប​អ្នកមាន​នៅ​អង់គ្លេស នឹង​បន្ត​ឈ្នះ Premier League ២០​ឆ្នាំ​ទៀត

ក្លឹប​បាល់ទាត់​អង់គ្លេស​ដែល​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់ នឹង​បណ្ដាក់​គ្នា​ឈ្នះ​ពាន Premier League ម្តងម្នាក់​រហូត​២០​ឆ្នាំ​ទៅ​មុខ​ទៀត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​ចាត់​ការ Leicester City លោក Claudio Ranieri។

 

Claudio Ranieri៖ ក្លឹប​អ្នកមាន​នៅ​អង់គ្លេស នឹង​បន្ត​ឈ្នះ Premier League ២០​ឆ្នាំ​ទៀត

 

ក្រុម​ជើង​ឯក​ក្ដៅៗ Leicester City ចំណាយ​អស់​តែ​៥៧លាន​ផោន​ប៉ុណ្ណោះ​លើ​តម្លៃ​ខ្លួន​សរុប​របស់​កីឡាករ មួយ​ក្រុម​ ទាប​ជាង​គេ​បើ​ធៀប​នឹង​ក្រុម​ធំ​ៗ​ដទៃ​ទៀត​ដែល​ចំណាយ​ខ្ទង់​រយ​លាន​ផោន មាន​ដូចជា ក្រុម Tottenham មាន​តម្លៃ ១៥៩​លាន​ផោន, Arsenal ២៣១លាន, Liverpool ២៦០លាន, Chelsea ២៨០​លាន, Manchester United ៣៩៥លាន និង Manchester City ៤១៥លាន។

 

ដោយ​គ្មាន​ជំនឿ​ថា ​នឹង​អាច​ការពារ​តំណែង​ជើងឯក​បាន​ លោក Claudio Ranieri បាន​និយាយ​ថា ៖ “ក្លឹបអ្នក មាន តែង​ហ៊ាន​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ល្អ​ៗ ហើយ​ភាគច្រើន​ពួកគេ​ជា​អ្នក​ឈ្នះ​ពាន។ យើង​អាច​និយាយ បាន​ថា ៩៩% គឺ​ក្លឹប​អ្នក​មាន​ជា​អ្នក​ឈ្នះ។ នៅ​រដូវ​កាល​ក្រោយ​ដូចគ្នា ហើយ​១០ឆ្នាំ ឬ២០​ឆ្នាំ​ទៀត នៅ​តែ ដដែល គឺ​ក្លឹប​អ្នក​មាន​នឹង​លើក​ពាន​បន្ត​គ្នា”។

 

អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ដដែល​បាន​លើក​ឧទាហរណ៍​ពី​ករណី​ក្រុម Nottingham Forest ដែល​លើ​ពាន កាល​ពី​ឆ្នាំ ១៩៧៨ បន្ទាប់​មក​រំលង​បាន​ជិត​២០​ឆ្នាំ​គឺ​នៅ​ឆ្នាំ​១៩៩៥ ក្រុម​ Blackburn Rovers ជា​អ្នក​ឈ្នះ ពាន ហើយ​រំលង​ជាង​២០​ឆ្នាំ​ទៀត គឺ​ក្នុង​ឆ្នាំ ២០១៦ ​នេះ Leicester City ជា​អ្នក​លើក​ពាន ដែល​ក្រុម​ទាំង​៣ សុទ្ធ​តែ​មិន​មែន​ជា​ក្លឹប​អ្នក​មាន៕

 

Claudio Ranieri៖ ក្លឹប​អ្នកមាន​នៅ​អង់គ្លេស នឹង​បន្ត​ឈ្នះ Premier League ២០​ឆ្នាំ​ទៀត

 

Claudio Ranieri៖ ក្លឹប​អ្នកមាន​នៅ​អង់គ្លេស នឹង​បន្ត​ឈ្នះ Premier League ២០​ឆ្នាំ​ទៀត

 

Claudio Ranieri៖ ក្លឹប​អ្នកមាន​នៅ​អង់គ្លេស នឹង​បន្ត​ឈ្នះ Premier League ២០​ឆ្នាំ​ទៀត

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ Skysport