តន្ត្រី​ស្រាបៀរ លីអូ មក​ដល់​សៀមរាប ជាមួយ​រង្វាន់​ធំៗ​ជា​ច្រើន

បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស​រួច​មក ស្រាបៀរ លីអូ បាន​មក​ដល់​ចុង​កៅស៊ូ ខេត្ត​សៀមរាប ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​ HD TV ព្រម​ទាំង​មាន​វត្តមាន​កំពូល​តារា​ល្បីៗ ដូចជា អ្នកនាង ពេជ្រ សុភា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ឆន សុវណ្ណ​រាជ និង​តារា​ហង្ស​មាស​ជាច្រើន​រូប​ទៀត ដែល​ផ្តល់​ជូន​ការ​សម្ដែង និង​ក្បាច់​រាំ​ទាក់ទាញ​ទស្សនិកជន​ជាច្រើន​ឲ្យ​សប្បាយ​ហ៊ោកញ្ជ្រៀវ ច្រៀង​រាំ​ទៅ​តាម​តារា​ចម្រៀង។

 

តន្ត្រី​ស្រាបៀរ លីអូ មក​ដល់​សៀមរាប ជាមួយ​រង្វាន់​ធំៗ​ជា​ច្រើន

 

ក្នុង​ឱកាស​នោះ​ដែរ ស្រាបៀរ លីអូ​ ក៏​បាន​ប្រគល់​រង្វាន់​ដល់​អ្នក​ឈ្នះ​រង្វាន់​ពី​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ជាច្រើន​រូប​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​បាត់​ដំបង​។

 

អតិថិជន​ស្រាបៀរ លីអូ នៅ​តែ​មាន​ឱកាស​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ពី​ស្រាបៀរ លីអូ នៅ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៦ ​នេះ ដោយ​គ្រាន់​តែ​គាស់​ក្រវិល​កំប៉ុង និង​គម្រប​ដប​ស្រា​បៀរ លីអូ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Mazda Pick-Up ម៉ូតូ ទូរទស្សន៍ ទូរសព្ទ iPhone រង្វាន់​ជា​សាច់​ប្រាក់ និង​រង្វាន់​ស្រាបៀរ លីអូ ជាច្រើន​រង្វាន់​ទៀត៕

 

តន្ត្រី​ស្រាបៀរ លីអូ មក​ដល់​សៀមរាប ជាមួយ​រង្វាន់​ធំៗ​ជា​ច្រើន

 

តន្ត្រី​ស្រាបៀរ លីអូ មក​ដល់​សៀមរាប ជាមួយ​រង្វាន់​ធំៗ​ជា​ច្រើន

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម​