នាយ​ ចឺម​ បង្ហើប​​រឿង​គូ​អនាគត​​

គម្រោង​រឿង​ដៃ​គូ​​​អនាគត នាយ ចឺម​ បង្ហើប​ថា​ មិន​យក​អ្នក​សិល្បៈ​ឡើយ ហើយ​បើ​សិន​ជា​គូ​នាយ​ប្រកប​របរ​នេះ​​ ក៏​ត្រូវមាន​ម្នាក់​ឈប់ដែរ។

 

“ចិត្ត​ខ្ ញុំ​បើ​យក​ប្រពន្ធ​ គឺ​អត់​យក​អ្នក​សិល្បៈ​ទេ​ ប៉ុន្តែ​​អនាគត​មើល​មិន​ឃើញ​ដែរ​​បង បើ​ករណី​ប្រពន្ធ​ខ្ញុំ​ជា​អ្នក​សិល្បៈ​ ពេល​រៀប​ការ​រួច​ ក៏​ខ្ញុំ​ត្រូវ​ឲ្យ​គាត់​ឈប់​ពី​សិល្បៈ​ដែរ​។ បើ​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ គឺ​ច្បាស់ ជា​គ្មាន​ពេល​វេលា​សម្រាប់​គ្នា​ឡើយ​”។ ម្ចាសបទ​​ “ពុក​អើយ​ម៉ែអើយ​​នាង​ការ​ចោល​ខ្ញុំ​ហើយ​” ថ្លែង។

 

នាយ​ ចឺម​ បង្ហើប​​រឿង​គូ​អនាគត​​

 

យ៉ាង​ណា​មិញ​ បើ​ទោះ​ជា​បង្ហើប​ពី​គម្រោង​ដៃ​គូ​​អនាគត​ មិន​ប្រាថ្នា​អ្នក​សិល្បៈក៏​ដោយ​​ ដោយ​ឡែក​សព្វ​ថ្ងៃ​នេះ​ នាយ​ អះ​អាង​ ថា​មិន​ទាន់​មាន​សង្សារ​នៅ​ឡើយ​ទេ។​

 

“បើ​និយាយ​ទៅ​ អាច​​គ្មាន​អ្នក​ជឿ​​រឿង​ខ្ញុំ​គ្មាន​សង្សារ​​ទេ​បង តាម​ពិត​​អត់​មាន​មែន (សើច)​​ចង់​បាន​​ដែរ តែ​រាល់​ថ្ងៃ​គិត​ខ្លាំង​ណាស់​​បង​ ព្រោះ​​រវល់​ច្រើន បើ​មាន​​ត្រូវ​ជូន​គាត់​ដើរ​លេង​ ឬ​ទៅ​ណា​មួយ​ ​​ហើយ​ខ្ញុំ​ប្រហែល​ជា​​គ្មាន​ពេល​វេលា​សម្រាប់​គាត់​ទេ ខ្លាច​គាត់​ខឹង ដូច្នេះ​ចាំ​ដល់​អាយុ​ជាង​៣០​សិន​​”៕

 


អត្ថបទ៖ ថា ម៉ាលីដា