Minzy សរសេរ​សារ​ដ៏​មាន​ន័យ​១​សន្លឹក​សុំទោស​អ្នក​គាំទ្រ ក្រោយ​ចេញ​ពី​ 2NE1

តារា​ចម្រៀង​វ័យ​ក្មេង Minzy បាន​សរសេរ​សារ​មួយ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​ម្សិលមិញ​ដើម្បី​សូមអភ័យទោស​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​​ដែល​​យកចិត្តទុកដាក់​ចំពោះ​នាង​ក្រោយ​ប្រកាស​ដើរចេញ​ពី​ក្រុម 2NE1។

 

 

Minzy សរសេរ​សារ​ដ៏​មាន​ន័យ​១​សន្លឹក​សុំទោស​អ្នក​គាំទ្រ ក្រោយ​ចេញ​ពី​ 2NE1

 

​ក្នុង​សារ​តារា​ស្រី​វ័យ​២២​ឆ្នាំ​បាន​និយាយ​ពី​បទពិសោធន៍​​​​ដែលបាន​​រៀន​ពី​ក្រុម 2NE1។ ការ​សូមទោស​អ្នក​គាំទ្រ​ដែល​ឈឺចាប់​​ជាមួយ​ការ​សម្រេច​ចិត្ត​របស់​នាង ​និង​ការ​បោះ​ជំហាន​លើ​សិល្បៈ​ជាមួយ​ឈ្មោះ​ថ្មី  Minzy Kong ​។ ខាងក្រោម​ជា​សារ​ទាំង​មូល​ដែល Minzy សរសេរ៖

 

“សួស្ដី ខ្ញុំ​គឺ Minzy។ នេះ​គឺ​ជា​សារ​ស្មោះត្រង់​ចេញ​ពី​ចិត្ត​ដែល​ខ្ញុំ​សរសេរ​ទៅ​អ្នក​ទាំង​ អស់​គ្នា។ ជា​ដំបូង​ខ្ញុំ​ចង់​និយាយ​ពាក្យ​សូមទោស​ទៅ​អ្នក​ទាំង​អស់​គ្នា ដែល​ភ្ញាក់ផ្អើល​​ពី​ដំណឹង​ដែល​ខ្ញុំ​ចេញ​ពី 2NE1។ វា​ជា​ការ​ពិចារណា​និង​ពិភាក្សា​​ដ៏​ច្រើន​ ដែល​ខ្ញុំ​សម្រេច​​បន្ត​លើ​ផ្លូវ​សិល្បៈ​ថ្មី​​ក្នុង​នាម​​ជា Minzy Kong ។ ចាប់​តាំង​ពី​ចូលរួម​ក្នុង​ក្រុម 2NE1ដំបូង​​នៅ​អាយុ​១៦​ឆ្នាំ ខ្ញុំ​ត្រេកអរ​សម្រាប់​រឿង​អតីតកាល​ដ៏​អស្ចារ្យ​ជា​ច្រើន ដែល​ខ្ញុំ​បាន​ចែករំលែក​ជា​មួយ​អ្នក​គាំទ្រ​ទាំងអស់​លើ​ពិភពលោក។ បទពិសោធន៍​នេះ​គឺ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ទេ។ អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​មាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​តារា​ម្នាក់។ ខ្ញុំ​សូម​សន្យា​​នឹង​ខិតខំ​ធ្វើការ​ឲ្យ​ខ្លាំង​ដើម្បី​ត្រលប់​មកវិញ ជាមួយ​ការ​ពង្រឹង​សមត្ថភាព​និង​​​បន្ថែម​ភាព​ជឿជាក់​នៃ​ខ្លួន​ខ្ញុំ។ តាម​រយៈ​ការ​សម្លឹង​ឃើញ​សាជាថ្មី​និង​ប្រឹង​ធ្វើការ ខ្ញុំ​សង្ឃឹម​ថា​​អាច​ទទួល​ការ​ស្រឡាញ់ ការ​យកចិត្តទុកដាក់​និង​គាំទ្រ​ពី​អ្នក​ទាំងអស់​គ្នា​ដែល​ធ្លាប់​ផ្ដល់​ឲ្យ​ ខ្ញុំ​​ដូចកាល​ពី​មុន។ អរគុណ​អ្នក​គាំទ្រ គ្រួសារ​និង​មិត្តភ័ក្ដិ ដែល​​តែង​បង្ហាញ​ការ​ស្រឡាញ់​និង​ព្រួយបារម្ភ​លើ​ខ្ញុំ។ ខ្ញុំ​សន្យា​ថា​នឹង​ត្រលប់​មក​វិញ​ឆាប់ៗ។ ដោយ​ក្ដី​ស្រឡាញ់​, Minzy” ។

 

​​Minzy បាន​ចាកចេញ​ពី​ក្រុម 2NE1កាល​ពី​ថ្ងៃ​ទី​៥ ខែ មេសា ឆ្នាំ ២០១៦ ក្រោយ​​ផលិតកម្ម YG ចេញ​សេចក្ដី​ប្រកាស៕

 

Minzy សរសេរ​សារ​ដ៏​មាន​ន័យ​១​សន្លឹក​សុំទោស​អ្នក​គាំទ្រ ក្រោយ​ចេញ​ពី​ 2NE1

 

 

ចុចអាន៖YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop