ពាក់​អាវ​តែ​មួយ តើ Song Joong Ki និង Rain អ្នក​ណា​មើល​ទៅ​សម​ជាង?

អ្នក​គាំទ្រ​បាន​មាន​ឱកាស​ប្រៀបធៀប​ម្ដង​ទៀត នៅ​ពេល​សិល្បករ​​ល្បី​ឈ្មោះ​ទាំង​២​រូប​នោះ​គឺ តារា​សម្ដែង Song Joong Ki និង​តារា​ចម្រៀង Rain បាន​ពាក់​អាវ​ម៉ូដ​តែ​មួយ​នា​ពេល​ថ្មី​ៗ​នេះ។

 

ជានិច្ចកាល ​តារា​ចម្រៀង​និង​សម្ដែង​ឧស្សាហ៍​ស្លៀក​ខោអាវ​ជាន់​គ្នា​ដោយ​សារ​តែ​ម៉ូដ​ណា​មួយ​កំពុង​ពេញ​និយម។ បើ​ទោះ​បី​ជា​​ម៉ូដ​ដូច​គ្នា​ក៏​ដោយ តែ​តារា​ផ្សេង​គ្នា​តែង​នាំ​​មក​នូវ​អារម្មណ៍​ខុស​គ្នា។ ហើយ​អ្នក​គាំទ្រ​ក៏​តែង​តែ​ឆ្លៀត​ឱកាស​ទាំង​នេះ​ដើម្បី​ប្រៀបធៀប​ថា​អ្នក​ណា​ស្លៀក​មើល​ទៅ​សម​ជាង​ផង​ដែរ។ ថ្មី​ៗ​នេះ នៅ​ក្នុង​ឱកាស​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ ទាំង​តារា​សម្ដែង​កំពុង​ល្បី​ឈ្មោះ Song Joong Ki និង​តារា​ចម្រៀង Rain បាន​ពាក់​អាវ​ម៉ូដ​តែ​មួយ។ បណ្ដាញ​ព័ត៌មាន Dispatch របស់​កូរ៉េ​ក៏​បាន​ស្ទាបស្ទង់​មតិ​របស់​អ្នក​គាំទ្រ​ដោយ​បាន​សួរ​ថា តើ​តារា​រូប​ណា​ពាក់​អាវ​នេះ​សម​ជាង។ ចុះ​អ្នក​ទាំង​អស់​គ្នា​វិញ គិត​ថា​អ្នក​ណា​ពាក់​ស្អាត​ជាង?​

 

ពាក់​អាវ​តែ​មួយ តើ Song Joong Ki និង Rain អ្នក​ណា​មើល​ទៅ​សម​ជាង?

ពាក់​អាវ​តែ​មួយ តើ Song Joong Ki និង Rain អ្នក​ណា​មើល​ទៅ​សម​ជាង?

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖koreaboo