អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រកាស​ស្វែងរក​អ្នកកាសែត​ឆ្នើម សម្រាប់​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​អំពី​ការពាក់​មួកសុវត្ថិភាព​

ភ្នំពេញ:
​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បានប្រកាស​ស្វែងរក​អ្នកកាសែត​ឆ្នើម​ផ្នែក​សរសេរ​និពន្ធ​អត្ថបទ តាម​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការផ្លាស់ប្ដូរ​ឥរិយាបថ និង​ងាក​មក​ពាក់មួក​សុវត្ថិភាព កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កម្រិត​ទាប​បំផុត​។​

​ក្នុង​កម្មវិធី​ប្រឡងប្រណាំង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​លើ​ការជំរុញ​ការពាក់​មួកសុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក គឹម បញ្ញា នាយក​អង្គ​ការមូល និ​ធិ​បង្ការ​របួស​អាស៊ី បាន​បញ្ជាក់ថា ការបង្កើត​កម្មវិធី​ប្រឡង ប្រណាំង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម លើ​ការជំរុញ​ការពាក់​មួកសុវត្ថិភាព​នេះ ក្នុង​គោលបំណង​លើក​ទឹក ចិត្ដដ​ល់​អ្នកសារព័ត៌មាន ឱ្យ​បង្កើន​ការច្នៃប្រឌិត​ក្នុងការ​និពន្ធ និង​សរសេរ​អត្ថបទ​ថ្មីៗ ដើម្បី​ជំរុញឱ្យមាន​ការ​អនុវត្ដ​ច្បាប់​ចំពោះ​ការពាក់​មួកសុវត្ថិភាព​ក្នុងចំណោម អ្នករួមដំណើរ​តាម​ម៉ូតូ ក្នុងនោះ​រួមទាំង​កុមារ​ផងដែរ​។​

​លោក​បាន​បន្ដថា ការចូលរួម​របស់​អ្នកសារព័ត៌មាន បាន​ជំរុញ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ឥរិយាបថ ងាក​មក​ពាក់មួក​សុវត្ថិភាព ក្នុងការ​រួមចំណែក​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យនៅ​ក្នុង​កម្រិត​ទាប​បំផុត​។​

​លោក​បាន​អះអាងថា តាមរយៈ​ការចូលរួម​របស់​អ្នកសារព័ត៌មាន​ក្នុងការ​និពន្ធ និង​សរសេរ​អត្ថបទ ព័ត៌មាន​ល្អៗ ក្នុងការ​ជំរុញ​លើក​ទឹក​ចិ​ត្ ត​ឱ្យ​មានការ​អនុវត្ដ​ច្បាប់​កាន់តែខ្លាំង​ក្លា​ឡើង​ពាក់ព័ន្ធ​នឹង​ការពាក់​មួកសុវត្ថិភាព សម្រាប់​អ្នករួមដំណើរ​តាម​ម៉ូតូ​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ឱ្យបាន​ទូលំទូលាយ​តាម បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​ដើម្បី​កែប្រែ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យមាន​ឥទ្ធិពល​ជា វិជ្ជមាន​ទៅលើ​ការបំពេញ ការងារ​របស់​មន្ដ្រី​អនុវត្ដ​ន៍​ច្បាប់​។​

​ជាមួយគ្នានេះ តាម​ការស្រាវជ្រាវ​រប​ស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បានធ្វើការ​ប៉ាន់ប្រមាណ​ថា ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ បើសិនជា​មានការ​អនុវត្ដ​ច្បាប់​ឱ្យបាន​តឹងរឹង​បំផុត​នោះ អត្រា​ពាក់មួក សុវត្ថិភាព​នៅ​ទូទាំងប្រទេស នឹង​ឈានទៅដល់​កម្រិត​ប្រមាណ ជាង​៨០​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២០ និង អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​រួម​ដំណើរ​តាម​ម៉ូតូ​ជាង​៥៦១​នាក់ និង​ការពារ​ការរង​របួស ក្បាល​ធ្ងន់ធ្ងរ​បាន​ជាង​១០៥៧៤​នាក់​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​មានប្រសាសន៍ថា ការចូលរួម​របស់​អ្នកសារព័ត៌មាន ក្នុងការ​ផ្សព្វផ្សាយ​អប់រំ​បញ្ជ្រាប​ការយល់ដឹង​នេះ គឺ​ពិត​ជាមាន​សារសំខាន់ ក្នុងការ​ជំរុញ​លើក​ទឹក​ចិ​ត្ដ​ឱ្យ សាធារណជន​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​គ្រប់ៗ​គ្នា ស្រប​ពេលដែល​នគរបាល​ចរាចរណ៍​កំពុង​បង្កើន​ការ​រឹត បន្តឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​។​

​លោក​បាន​បញ្ជាក់ថា ការប្រឡងប្រណាំង​សម្រាប់​អ្នកសារព័ត៌មាន​នេះ គឺជា​ចលករ​មួយ​រួម ចំណែក​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​អត្ថប្រយោជន៍ និង​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ការកាត់បន្ថយ​គ្រោះថ្នាក់​ឱ្យនៅ​កម្រិត​ទាប​បំផុត​។​

​យោងតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៣៥៨​ករណី​ក្នុងនោះ ស្លាប់​ចំនួន​១៨៧​នាក់ របួស​៧៣០​នាក់ ហើយ​ក្នុងចំណោម​អ្នកស្លាប់​សរុប គឺ​ការរកឃើញ​អ្នកស្លាប់​ដោយ​ការមិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៩៣​នាក់​។​

​សូមបញ្ជាក់ថា សុវត្ថិភាព​នឹង​បើក​ដំណើរ​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី​៤ ខែឧសភា​នេះ​តទៅ ហើយ​ធ្វើការ​វាយតម្លៃ​លើក ទី​១​នៅ​ខែមិថុនា និង​វាយតម្លៃ​លើក​ទី​២ នៅ​ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ប្រកាស​ជ្រើស​រើសយក​អ្នក​ជាប់​ជ័យលាភី​ចំនួន​៧​នាក់ ក្នង​នោះ​ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ជិត​៣​លាន​រៀល ពាន​១ និង​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ដ​ទៅ​ក្រៅប្រទេស​ផងដែរ​៕