​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់ នគរបាល​ព្រំដែន លើក​ទី​២ ឆ្នាំ​២០១៦

​ព្រះវិហារ​:
នគរបាល​ការពារ​ព្រំដែន ចំនួន​៣៤ វរ​សេនា​តូច ទូទាំងប្រទេស ត្រូវបាន​អញ្ជើញ មក​ហ្វឹកហ្វឺន​ជំនាញ​ច្បាប់​ជាតិ និង​យុទ្ធវិធី​ប្រតិបត្តិការ​។ វគ្គ​ហ្វឹកហ្វឺន​នេះ គឺជា​វគ្គ​ហ្វឹកហ្វឺន លើក​ទី​២ សំរាប់​ឆ្នាំ​២០១៦ ។​
​    ​
​ពិធី​បើក​វគ្គ​នេះ បានធ្វើ​ឡើង នៅ​ទីបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ដែល​ប្រព្រឹត្តឡើង នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ក្រោម​ការចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គ​ស្នងការរង នគរបាលជាតិ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ ទី​៤​និង​ទី​៥​។
​    ​
​វគ្គ​ហ្វឹកហ្វឺន​នេះ គឺធ្វើឡើង​តាម​ការស្នើសុំ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ និង​មាន​ចំណារ​ឯកភាព​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ  ដើម្បី​បើក​វគ្គ​ហ្វឹកហ្វឺន ជំនាញ​ច្បាប់​ជាតិ និង​យុទ្ធវិធី ប្រតិបត្តិការ សំរាប់​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក ទូទាំងប្រទេស ។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ បាន​និយាយថា សិក្ខាកាម​ទាំង​៣៤ វរ គឺ​ស្មើ ៣៤០ នាក់ ហ្វឹកហ្វឺន​រយៈពេល ៩០​ថ្ងៃ និង​គ្រូ​បង្គោល មកពី​គ្រ​ប់វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក ទឹក  ដោយ​គិត​ចាប់ពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦ ។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ បាន​បញ្ជាក់ថា វគ្ក​ហ្វឹកហ្វឺន​នេះ គឺ​ជំរុញ​បន្ថែមទៀត នូវ​វិជ្ជាជីវៈ​ពិតប្រាកដ​របស់ខ្លួន ជា​កង​នគរបាលជាតិ ជា​កងកម្លាំងប្រដាប់អាវុធ មាន​ភារ កិច្ច​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ នៅតាម​បន្ទាត់​ព្រំដែន អោយ​កាន់តែ មាន​ប្រសិទ្ធភាព ជាពិសេស​រួមចំណែក អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការកសាង​ខ្សែបន្ទាត់​ព្រំដែន ជាមួយ​ប្រទេសជិតខាង អោយ​ព្រំដែន​មួយ មាន​សន្តិសុខ សន្តិភាព  និង​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ។​
​    ​
​លោក​ក៏បាន​ផ្តាំផ្ញើ ដល់​សិក្ខាកាម​ទាំងអស់ អោយ​គោរព​វិន័យ សីលធម៌​នគរបាលជាតិ និង​ត្រូវខិតខំ​ព្យាយាម​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ពី​គ្រូ​ឧទ្ទេសនាម និង​សាមគ្គី​ផ្ទៃក្នុង អោយបាន​ល្អប្រសើរ និង​ត្រូវ​ចេះ​គោរព​អធ្យាស្រ័យ និង​រក្សា​អោយបាន​នូវ សេចក្តីថ្លៃថ្នូរ សក្តិ​សមជា​នគរបាល​ជាតិ​៕V/S

​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់ នគរបាល​ព្រំដែន លើក​ទី​២ ឆ្នាំ​២០១៦

​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់ នគរបាល​ព្រំដែន លើក​ទី​២ ឆ្នាំ​២០១៦

​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់ នគរបាល​ព្រំដែន លើក​ទី​២ ឆ្នាំ​២០១៦

​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់ នគរបាល​ព្រំដែន លើក​ទី​២ ឆ្នាំ​២០១៦