​មេបញ្ជាការ​យោធភូមិភាគ​៣ ប្រាប់​អោយ​កងទ័ព ត្រៀម​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​

តាកែវ:
នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន រៀបរយ​ដល់​នាយ និង​ពល ទាហាន តំបន់​ប្រតិបត្តិ​សឹក​រង ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​តំបន់ ប្រតិបត្តិ​សឹក​រង​ខេត្តតាកែវ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​ប្រាប់​អោយ​កងទ័ព ត្រូវ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ការពារ​សន្តិភាព និង​ស្ថេរភាព​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ដែល​នៅមាន​ភាពផុយស្រួយ នៅឡើយ​។​

​លោក​មេបញ្ជាការ យោធភូមិ​ភាព​៣ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ សន្តិភាព និង​ស្ថិរភាព​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា​យើង នៅ​មិនទាន់​រឹងមាំ​នៅឡើយ​ទេ ដោយសារ​តែមាន ពួក​ប្រទេស​មហាអំណាច​ខ្លះ និង​ពួក​ជន​អគតិ​មួយចំនួន បាននាំគ្នា​ប៉ងប្រាថ្នា ផ្ដួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ និង​បាន​ប្រសូត្រ​ចេញ ពី​ប្រជាពលរដ្ឋ​។ បើ​កងទ័ព​មិន​ត្រៀមខ្លួន ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ទេ វាសនា​ប្រទេស​កម្ពុជា​យើង និង​ដូច​ប្រទេស​មួយចំនួន នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ជាក់​ជាពុំខាន​។​

​នៅក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន ក៏បាន​លើក​ទឹក​ចឹ​ត្ត​អោយ​នាយ និង​ពលទាហាន​ទាំងអស់ ត្រូវ​ខឹ​ត​ខំ​ហ្វឹកហាត់​ពង្រឹង​ជំនាញ អោយបាន​ល្អប្រសើរ ជាពិសេស​ត្រូវ​ពង្រឹង​វិន័យ​កងទ័ព អោយបាន​ហ្មត់ចត់ ដើម្បី​ត្រៀន​ខ្លួន​ជានិច្ច ក្នុង​ការពារ​ទឹកដី និង​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕V/S