នៅ​ពេល​ដែល​ចិន​គ្រប់គ្រង​សមុទ្រ​ភាគ​ខាងត្បូង ​រុ​ស្ស៊ី​គ្រប់គ្រង​មជ្ឈិមបូព៌ា ​មហាអំណាច​ទី​មួយ​អា​មេ​រិ​ក​ នឹង​ត្រូវ​បាត់បង់

​ក្រុម​អ្នកវិភាគ​បញ្ជាក់​ថា​ ចិន​បាន​ខិតខំ​ ពង្រីក​អំណាច​គ្រប់គ្រង​ នៅ​តំបន់​សមុទ្រ​ ចិន​ភាគ​ខាងត្បូង​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ការ​ឆ្ពោះទៅ​រក​ការ​គ្រប់គ្រង​ពិភពលោក​ ទាំងមូល​។​ ចំណែក​សម្ពន្ធមិត្ត​ចិន​គឺ​រុ​ស្ស៊ី​ កំពុង​តែ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​មជ្ឈិមបូព៌ា​ ។​

​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​កម្លាំង​ទាហានជើងទឹក​អឺរ៉ុប​បាន​បង្ហាញ​វត្ដ​មាននៅ​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ដើម្បី​ខួង​យក​ធនធានធម្មជាតិ​ ជួញដូរ​ និង​បង្កើត​បណ្ដាញ​ គ្រប់គ្រង​ពិភពលោក​ទាំងមូល​។​ ប៉ុន្ដែ​រូបភាព​ទាំងនោះ​ពេល​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ទាំងស្រុង​ដោយសារ​តែ​ការ​ងើបឡើង​នៃ​ប្រទេស​ចិន​ និង​រុ​ស្ស៊ី​ ។​

​នៅ​រដូវរងា​ឆ្នាំ​២០១៥​ គេ​នឹង​អាច​មើល​ ឃើញ​កម្លាំង​ទាហានជើងទឹក​ចិន​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជា​លើក​ដំបូង​ចូល​ រួម​ធ្វើ​សកម្មភាព​សមយុទ្ធ​ជាមួយ​រុ​ស្ស៊ី​។​ គម្រោង​ធ្វើ​សមយុទ្ធ​នោះ​ត្រូវ​បាន​ប្រកាស​កាលពី​សបា្ដហ៍​មុន​នៅ​ទីក្រុង​ប៉េ​កាំ​ង​ក្រោយ​ កិច្ចប្រជុំ​រវាង​មន្ដ្រី​យោធា​ប្រទេស​ទាំង​ពីរ​។​

​ជា​ការ​ពិត​ណាស់​ចិន​ប្រាកដជា​ពេញចិត្ដ​ យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​នាវាចម្បាំង​របស់​កម្លាំង​ទាហានជើងទឹក​ចិន​បង្ហាញ​វត្ដមាន​ នៅ​តំបន់​សមុទ្រ​ដែល​គេ​ចាត់​ទុក​ថា​ ជា​បេះ​ ដូង​នៃ​សម្ពន្ធមិត្ដ​អឺរ៉ុប​។​ ប៉ុន្ដែ​ការ​ធ្វើ​សមយុទ្ធ​ នោះ​មិនមែន​ជា​តំណាង​ប៉ុណ្ណោះ​ទេ​គឺ​វា​បាន​ បង្ហាញ​យ៉ាង​ច្បាស់​ពី​ដំណើរ​ឆ្ពោះទៅ​មុខ​ដ៏​ សំខាន់​របស់​ចិន​ និង​រុ​ស្ស៊ី​ដែល​ចាប់ដៃ​គ្នា​ រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ពិភពលោក​ឡើង​វិញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។​

នៅ​ពេល​ដែល​ចិន​គ្រប់គ្រង​សមុទ្រ​ភាគ​ខាងត្បូង ​រុ​ស្ស៊ី​គ្រប់គ្រង​មជ្ឈិមបូព៌ា ​មហាអំណាច​ទី​មួយ​អា​មេ​រិ​ក​ នឹង​ត្រូវ​បាត់បង់

​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​និង​ទីក្រុង​មូ​ស្គូ​ តែងតែ​ប្រឆាំង​រាល់​សកម្មភាព​យោធា​ របស់​លោក​ខាងលិច​នៅ​ជិត​ព្រំដែន​របស់​ ខ្លួន​។​ ចិន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពេល​មាន​ យន្ដហោះ​យាមល្បាត​របស់​កម្លាំង​ទាហានជើងទឹក​អា​មេ​រិ​ក​ហោះហើរ​ជិត​ព្រំដែន​សមុទ្រ​ របស់​ខ្លួន​។​ ចំណែក​រុ​ស្ស៊ី​ក៏​កំពុង​រារាំង​ គម្រោង​ឆ្ពោះទៅ​ទិស​ខាងកើត​របស់​អង្គ​ ការ​ណា​តូ​ដើម្បី​ដាក់​បញ្ចូល​សមាជិក​ថ្មី​ ដែល​ជា​ប្រទេស​ អតីត​សហភាព​សូ​វៀត​ក្នុង​ គោលដៅ​ឡោម​ព័ទ្ធ​ប្រទេស​រុ​ស្ស៊ី​មិន​ឱ្យ​ ងើប​រួច​។​

​ដូច្នេះ​ការ​ធ្វើ​សមយុទ្ធ​រួម​នៅ​ពេល​ខាង​មុខ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជា​សារ​ដ៏​មាន​ សារសំខាន់​ និង​ច្បាស់លាស់​ដល់​ប្រទេស​ លោក​ខាងលិច​។​ ប្រសិនបើ​ណា​តូ​នៅ​តែ​បន្ដ​យាមល្បាត​ជិត​ព្រំដែន​ចិន​ និង​រុ​ស្ស៊ី​ ប្រទេស​ទាំង​ពីរ​ក៏​អាច​ចូល​ទៅ​កៀក​ព្រំ​ ដែន​ណា​តូ​ និង​អា​មេ​រិ​ក​ផង​ដែរ​ ។​

​ខាងក្រោយ​នៃ​គម្រោង​ធ្វើ​សមយុទ្ធ​រួម​ជា​យុទ្ធសាស្ដ្រ​ស៊ីជម្រៅ​របស់​ចិន​ និង​រុ​ស្ស៊ី​ក្នុង​គោលដៅ​រៀបចំ​សណ្ដាប់ធ្នាប់​សន្ដិសុខ​ ពិភពលោក​ឡើង​វិញ​នោះ​គឺ​ពឹងផ្អែក​ទៅ​លើ​ឥទ្ធិពល​ប្រទេស​ទាំង​ពីរ​។​ ទាំង​ចិន​និង​ រុ​ស្ស៊ី​បាន​យល់​ឃើញ​ថា​ ប្រទេស​ទាំង​ពីរ​ មាន​សិទ្ធិ​ច្រានចោល​ឬ​ទទួលយក​នូវ​អ្វី​ដែល​ កំពុង​តែ​កើត​មាននៅ​ក្នុង​ប្រទេស​ជិតខាង​។​

នៅ​ពេល​ដែល​ចិន​គ្រប់គ្រង​សមុទ្រ​ភាគ​ខាងត្បូង ​រុ​ស្ស៊ី​គ្រប់គ្រង​មជ្ឈិមបូព៌ា ​មហាអំណាច​ទី​មួយ​អា​មេ​រិ​ក​ នឹង​ត្រូវ​បាត់បង់

​រុ​ស្ស៊ី​បាន​ចាត់​ទុក​អ៊ុយ​ក្រែ​ន​ថា​ ជា​ ប្រទេស​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ទីក្រុង​មូ​ស្គូ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ ហើយ​ពេល​នេះ​ បើ​អ៊ុយ​ក្រែ​ន​ចូល​ជា​ សមាជិក​សហគមន៍​អឺរ៉ុប​គឺជា​រឿង​មិន​ អាច​ទទួលយក​បាន​ឡើយ​។​ ប្រធានាធិបតី​ រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ក៏​ជំរុញ​ទស្សនៈ​បង្កើត​សម្ពន្ធមិត្ដ​អាស៊ី​អឺរ៉ុប​ដើម្បី​ស្ដារ​កិត្ដិ​ យស​របស់​រុ​ស្ស៊ី​នៅ​តំបន់​ដែល​ប្រទេស​ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​ជា​យូរណាស់​មក​ហើយ​។​

​កន្លង​មក​ថ្មីៗ​ចិន​ក៏​បាន​ស្វែងរក​វិធីសាស្ដ្រ​ បង្កើត​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទ្វីបអាស៊ី​ដោយ​ ពឹងផ្អែក​ទៅ​លើ​កំណើនសេដ្ឋកិច្ច​យ៉ាង​ខ្ពស់​ របស់​ខ្លួន​។​ ប៉ុន្ដែ​ចិន​បែរជា​អនុវត្ដ​គោល​ នយោបាយ​គំរាមកំហែង​ដល់​សន្ដិសុខ​ ប្រទេស​ជិតខាង​ទៅ​វិញ​។​ បច្ចុប្បន្ន​ចិន​កំពុង​ ជ្រៀត​ជ្រែកចូល​ក្នុង​វិវាទ​ដែន​អធិបតេយ្យ​ជាមួយ​ប្រទេស​ជា​ច្រើន​ដែល​មាន​ព្រំដែន​គោក​ និង​ព្រំដែន​សមុទ្រ​ជាប់​គ្នា​ក្នុង​នោះ​មាន​ទាំង​ប្រទេស​ឥណ្ឌា​ និង​ជប៉ុន​ព្រមទាំង​បណ្ដា​ប្រទេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​។​ កាលពី​ឆ្នាំ​២០១៣​ ចិន​ក៏​បាន​ប្រកាស​បង្កើត​ តំបន់​ការពារ​ដែនអាកាស​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាងកើត​ក្នុង​គោលដៅ​គ្រប់គ្រង​ទៅ​លើ​ប្រជុំ​កោះ​ដែល​ មាន​វិវាទ​។​

​ទស្សនៈ​មួយ​ចំនួន​របស់​លោក​ខាង​ លិច​បាន​លើក​ឡើង​ថា​ ដើម្បី​សន្ដិភាព​គួរតែ​ទទួលស្គាល់​ឥទ្ធិពល​របស់​រុ​ស្ស៊ី​ និង​ចិន​ នៅ​ក្នុង​តំបន់​។​ ឆ្លើយ​តប​ទៅ​នឹង​បទ​សម្ភាសន៍​ មួយ​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ Henry​ Kissinger​ បាន​និយាយ​ដោយ​ចំៗ​ ថា​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​អ៊ុយ​ក្រែ​ន​មិន​អាច​សម្រេច​អនាគត​របស់​ខ្លួន​បាន​ ឡើយ​ដោយ​ប្រទេស​នេះ​ស្ថិត​ក្រោម​ឥទ្ធិ​ ពល​របស់​រុ​ស្ស៊ី​។​ដូច្នេះ​ដើម្បី​សន្ដិភាព​លោក​ ខាងលិច​ក៏​ត្រូវ​ទទួលស្គាល់​នូវ​ឥទ្ធិពល​ទាំង​ នោះ​ផង​ដែរ​ ។​

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ពិតជា​មិន​ទទួលស្គាល់​ នូវ​ការ​ចូល​មក​កៀក​ទាំងនោះ​របស់​រុ​ស្ស៊ី​ និង​ចិន​។​ អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​អា​មេ​រិ​ក​ក៏​បាន​ប្រឆាំង​ទៅ​នឹង​ទស្សនៈ​ជា​ប្រទេស​មហាអំណាច​នៅ​ក្នុង​តំបន់​ផង​ដែរ​ ។​

​ជាមួយនឹង​សក្ដានុពល​ទាំង​សេដ្ឋកិច្ច​ និង​យោធា​នា​ពេល​បច្ចុប្បន្ន​អា​មេ​រិ​ក​អាច​ នឹង​បង្កើន​ឥទ្ធិពល​នៅ​គ្រប់​ទិស​ទី​ជុំវិញ​ ពិភពលោក​។​ ចំពោះ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ ស៊ី​ន​តោន​នា​ពេល​បច្ចុប្បន្ន​មិន​បាន​ប្រើ​ ប្រាស់​ទស្សនៈ​ជា​ប្រទេស​មហាអំណាច​ ក្នុង​តំបន់​ទៀត​ឡើយ​គឺជា​មហាអំណាច​ ពិភពលោក​ទាំងមូល​។​ អា​មេ​រិ​កបាន​ដាក់​កម្លាំង​ទាហានជើងទឹក​ជា​ច្រើន​នៅ​ជប៉ុន​ កូរ៉េ​ខាងត្បូង​ ទីតាំង​ទ័ពអាកាស​នៅ​បា​រ៉ែ​ន​ កា​តារ​ ចំណែក​ណា​តូ​ក៏​បាន​បង្កើត​ទីតាំង​យោធា​នៅ​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ដែរ​ ពិសេស​គឺ​ប្រទេស​ដែល​ជា​សមាជិក​។​

​ជា​ការ​ពិត​ចិន​និង​រុ​ស្ស៊ី​ពិតជា​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ដែល​ប្រទេស​ទាំង​ពីរ​អាច​ប្រឈម​ នឹង​ការ​នៅ​ឯកោ​នៅ​ក្នុង​យុទ្ធសាស្ដ្រ​ រារាំង​អា​មេ​រិ​ក​។​ អា​មេ​រិ​ក​មាន​សម្ពន្ធមិត្ដ​ នៅ​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ ហើយ​បើ​អា​មេ​រិ​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំង​ពីរ​នោះ​ប្រទេស​ដទៃ​ទៀត​ក៏​ត្រូវ​ដើរ​ តាម​អា​មេ​រិ​កកាត់​ផ្ដាច់ទំនាក់ទំនង​ដូច​គ្នា​ដែរ​។​ ទាំងនោះ​ហើយ​ចិន​និង​រុ​ស្ស៊ី​ប្រាកដជា​ នៅ​ឯកោ​។​

​ការណ៍​ដែល​ចិន​និង​រុ​ស្ស៊ី​ចង់​អនុវត្ដ​នូវ​ យុទ្ធសាស្ដ្រ​រៀបចំ​ពិភពលោក​ឡើង​វិញ​ មិន​ មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ពីព្រោះ​ បច្ចុប្បន្ន​យុទ្ធសាស្ដ្រ​នៅ​លើ​ពិភពលោក​ស្ថិត​ ក្រោម​ការ​រៀបចំ​របស់​អា​មេ​រិ​ក​និង​សម្ពន្ធ​ មិត្ដ​។​ បើ​ចិន​និង​រុ​ស្ស៊ី​ចង់​ធ្វើ​រឿង​នោះ​បាន​ជោគជ័យ​លុះ​ ត្រា​ណា​តែ​យកឈ្នះ​អា​មេ​រិ​ក​ ជា​មុន​សិន​។​ ការ​ដែល​យកឈ្នះ​អា​មេ​រិ​ក​ ក្លាយជា​ប្រទេស​មហាអំណាច​ទី​១​លើ​ពិភព​ លោក​មិនមែន​ជា​រឿង​ដែល​អាច​កើតឡើង​ ពីរ​ បី​ឆ្នាំ​ខាង​មុខ​នោះ​ឡើយ​ គឺ​ចិន​និង​រុ​ស្ស៊ី​ចាំបាច់​ត្រូវ​ប្រើ​រយៈពេល​ពី​២០​ឆ្នាំ​ឡើង​ទៅ​ ហើយ​មិន​ប្រាកដ​ថា​ យកឈ្នះ​អា​មេ​រិ​ក​ ទាំងស្រុង​នោះ​ដែរ​ ៕​
ប្រភព៖ beta.nokorwatnews

អ្នកនឹងចូលចិត្ត

  • នៅ​ពេល​ដែល​ចិន​គ្រប់គ្រង​សមុទ្រ​ភាគ​ខាងត្បូង ​រុ​ស្ស៊ី​គ្រប់គ្រង​មជ្ឈិមបូព៌ា ​មហាអំណាច​ទី​មួយ​អា​មេ​រិ​ក​ នឹង​ត្រូវ​បាត់បង់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ជីវិតនិងសង្គម
Tags: