ខក​ចិត្ត ៣​ឆ្នាំ​មុន ប្ដេជ្ញា​ជា​ថ្មី​រហូត​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​គណិតវិទ្យា

យុ​វ​សិស្ស ​ស៊ាន ម៉ូ​នី​តា ដែល​ផ្ដួល​សិស្ស​ខ្លាំង​ៗ​ពី​បណ្ដា​ខេត្ត​នានា​ក្នុង​ការ​ប្រលង​​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​រហូត​ក្លាយ​ជា​ម្ចាស់​មេ​ដាយ​មាស​គណិតវិទ្យា​ថ្នាក់ទី១២ បាន​ប្រាប់​ថា ​ភាព​ជោគ​ជ័យ​មួយ​នេះ​ដោយ​សារ​ការ​ប្ដេជ្ញា​ចិត្ត​ជា​ធំ បន្ទាប់​ពី​​​ធ្លាប់​ខកចិត្ត​ធ្លាក់​សិស្ស​ពូកែ​ថ្នាក់​ទី​៩​ កាល​​ ៣​ឆ្នាំ​មុន។

ខក​ចិត្ត ៣​ឆ្នាំ​មុន ប្ដេជ្ញា​ជា​ថ្មី​រហូត​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​គណិតវិទ្យា

ដោយ​មើល​ឃើញ​ពី​ភាព​ជោគ​ជ័យ​របស់​សិស្ស​ច្បង​និង​ចង់​ប្រលង​ជាប់ ​ម៉ូ​នី​តា ​ចាប់​ផ្ដើម​រៀប​ចំ​​របៀប​សិក្សា​ឡើង​វិញ។ យុ​វ​សិស្ស​មក​ពី​វិទ្យាល័យ​សម្ដេច​តេ​ជោ​ហ៊ុន​សែន​សួង ប្រាប់​ថា ​នាង​មិន​ចាំ​ដល់​ថ្នាក់​ទី​ ១២​ទើប​ប្រឹង​នោះ​ទេ គឺ​ប្រឹង​តាំង​ពី​ថ្នាក់​ទី​១០ ​​តែ​ម្ដង។ នី​តា​ប្រឹង​រៀន​គណិតវិទ្យា​ឲ្យ​ខ្លាំង​ជាង​មុន ដោយ​រៀន​គួរ​ជាមួយ​គ្រូ​ច្រើន​ម៉ោង​ផង ប្រឹង​រៀន​ខ្លួន​ឯង​បន្ថែម​ផង ហើយ Download ​ឯកសារ​ណា​ល្អ​ៗ​មក​រៀន​ធ្វើ​នៅ​ផ្ទះ​ផង គឺ​មួយ​មុខ​ៗ​ធ្វើ​ឲ្យ​ច្បាស់។

ជា​ធម្មតា នី​តា​សាក​ល្បង​ធ្វើ​លំហាត់​នោះ​សិន ទាល់​តែ​ធ្វើ​មិន​ចេញ​ទើប​សម្រេច​ចិត្ត​មើល​ចម្លើយ​កំណែ ហើយ​ពីរ​បី​ថ្ងៃ​ក្រោយ នាង​យក​លំហាត់​នោះ​មក​ធ្វើ​ម្ដង​ទៀត។

​​នី​តា​ថា ៖ “រៀន​ជាមួយ​គោល​បំណង​ច្បាស់​លាស់ នោះ​ការ​រៀន​មិន​ចេះ​ធុញ​ឡើយ”។ ម្ល៉ោះហើយ​ទើប​យុវតី​អាយុ​១៧​ឆ្នាំ​ រៀន​ដល់​ម៉ោង១០-១១​យប់​រាល់​ថ្ងៃ ហើយ​ជា​រឿយ​ៗ​នាង​ដាស់​តឿន​ខ្លួន​ឯង​ថា​ត្រូវ​ប្រ​លង​ឲ្យ​ជាប់ ហើយ​តែង​ប្រាប់​ខ្លួន​ឯង​ថា​មិន​អាច​មើល​ងាយ​គូ​ប្រកួត​បាន​ទេ ​បើ​មិន​ប្រឹង​ទេ​ គេ​មុខ​ជា​ដណ្ដើម​ជយលាភី​ទៅ​មិន​ខាន។

ខក​ចិត្ត ៣​ឆ្នាំ​មុន ប្ដេជ្ញា​ជា​ថ្មី​រហូត​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​គណិតវិទ្យា

ខក​ចិត្ត ៣​ឆ្នាំ​មុន ប្ដេជ្ញា​ជា​ថ្មី​រហូត​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​គណិតវិទ្យា

នៅ​ពេល​យប់​ នី​តា ​ច្រើន​ចំណាយ​ពេល​ធ្វើ​លំហាត់ ឯ​ពេល​ព្រលឹម​មើល​មេរៀន​វប្បធម៌​ទូ​ទៅ។ ក្រោយ​ការ​ប្រឹង​ប្រែង​ជាង ​៣​ឆ្នាំ​មក​នេះ ទី​បំផុត នី​តា​ដណ្ដើម​ជយលាភី​ផ្នែក​គណិតវិទ្យា​ដូច​ការ​គ្រោង​ទុក។ នៅ​ពេល​គេ​ប្រកាស​លទ្ធផល យុ​វ​សិស្ស​រូប​នេះ​ស្ទើរ​មិន​នឹក​ស្មាន​ថា​បាន​លេខ​១ ​នោះ​ឡើយ ព្រោះ​ពី​ដើម​មក​ត្រឹម​ចង់​បាន​ជាប់​ប៉ុណ្ណោះ។

នី​តា ថា ៖ “អ្នក​ផ្សេង​តែង​គិត​ថា គណិតវិទ្យា​ស្មុគស្មាញ តែ​សម្រាប់​ខ្ញុំ​យល់​ថា​គណិតវិទ្យា​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ សម្រាប់​រង្វាន់​ដែល​នាង​ទទួល​បាន​រួម​មាន អាហារូបករណ៍​ពី​សាកលវិទ្យាល័យ Zaman 100% Ipad mini3 មួយ​គ្រឿង រួម​និង​ទឹក​ប្រាក់​ពី​ក្រសួង​អប់​រំ ៨០០ ០០០ រៀល។ ចំពោះ​ថ្ងៃ​អនាគត សិស្ស​ពូកែ​រូប​នេះ​ចង់​ក្លាយ​ជា​ស្ថាបត្យករ​មួយ​រូប៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ខក​ចិត្ត ៣​ឆ្នាំ​មុន ប្ដេជ្ញា​ជា​ថ្មី​រហូត​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​គណិតវិទ្យា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ជីវិតនិងសង្គម
Tags: