ចុង​សបា្ត​ហ៍​នេះ មនុស្ស​ប្រមាណ​២​ពាន់​នាក់​នឹង​ហែ​ញ្ញត្តិ​ទៅ​ដាក់​នៅ ACU

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រជាពលរដ្ឋ យុវជន​និង​ស្ត្រី​ប្រមាណ​២​ពាន់​នាក់​ក្នុង​ចំណោម​៥២០៩​នាក់ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ០៧ ឧសភា ២០១៦ នឹង​ដង្ហែ​ញ្ញត្តិ​ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដើម្បី​ទាមទារ​ឲ្យ ACU បញ្ឈប់​ការ​គំរាមកំហែង ធ្វើ​ទុក​បុក​ម្នេញ​មក​លើ​សកម្មជន​សិ​ទ្ឋិ​មនុស្ស​និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេង​ៗ និង​ទាមទារ​ឲ្យ ACU បញ្ឈប់​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ពីរ ។

នេះ​បើ​យោង​តាម​លិខិត​សុំ​អនុញ្ញាត​ដង្ហែ​ក្បួន​ពី​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​០៤ ឧសភា​ម្សិលមិញ ។

យ៉ាងណា​ក៍ដោយ មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ការ​ឆ្លើយ​តប​របស់​សាលា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​៕