ហេតុផល​៦​យ៉ាង​​​បញ្ជាក់​​ថា ​​​​​​”សម្ដី​ម៉ែ​មិន​ដែល​ខុស​”

ពេល​ខ្លះ​អ្នក​ម្ដាយ​តឹង​តែង​ចំពោះ​កូន​ ព្យាយាម​​​​ហាម​ឃាត់​ស្ដី​ប្រដៅ ព្រោះ​មិន​ចង់​​ឲ្យ​កូន​ប្រុស​ស្រី​​​ធ្វើ​​​អ្វី​មួយ​ក្នុង​ផ្លូវ​មិន​​ល្អ​។ ទោះ​ពេល​ខ្លះ​​​លោក​មិន​បាន​ដឹង​​រឿង​​ច្បាស់ ប៉ុន្តែ​​មាន​ហេតុ​ផល​តែ​​​មួយ​​គត់​នៅ​ពី​ក្រោយ​​​ការ​​ស្ដី​​បន្ទោស​ទូន្មាន​កូន​ៗ គឺ​​​​ម៉ែ​​​​មិន​ចង់​​ឲ្យ​កូន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ​​​​​

ហេតុផល​៦​យ៉ាង​​​បញ្ជាក់​​ថា ​​​​​​”សម្ដី​ម៉ែ​មិន​ដែល​ខុស​”

១. ម៉ែ​ធ្លាប់​ឆ្លង​កាត់​​

រាល់​បទ​ពិសោធន៍​​ដែល​​​កូន​​​​​​ឆ្លង​កាត់​ ​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ជួប​​​​​​​​​។ ជីវិត​យុវវ័យ​ សប្បាយ​រីក​រាយ​ ទុក្ខ​សោក​ ឯកា​កំព្រា​ លោក​បាន​ជួប​ប្រទះ​តាំង​ពី​មុន​កូន​មិន​ទាន់​កើត​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​​​មក​ម្ល៉េះ​។ លុះ​ពេល​​​កូន​​​​​កើត​​មក​ ម៉ែ​ឆ្លង​កាត់​គ្រប់​បែប​យ៉ាង​ដើម្បី​​ចិញ្ចឹម​បី​បាច់​ថែរក្សា​​​កូន​​ បញ្ជូន​​​​កូន​​ឲ្យ​ទៅ​រៀន​ទទួល​ការ​អប់​រំ​​ រហូត​ក្លាយ​ជា​មនុស្ស​ចេះ​គិត​ពិចារណា​ និង​មាន​គ្រប់​បែប​យ៉ាង​ដូច​ថ្ងៃ​នេះ។

២. ម៉ែ​​ចង់​ឲ្យ​កូន​ជោគជ័យ​ក្នុង​ជីវិត

គ្មាន​​នរណា​ម្នាក់​យល់​​ចិត្ត​​កូន ដូច​​អ្នក​ម្ដាយ​ឡើយ។ ម៉ាក់​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច ឲ្យ​កូន​​​រីករាយ ដឹង​ថា​កូន​ចូល​ចិត្ត​អ្វី ឬ​មិន​ចូល​ចិត្ត​អ្វី។ សុភមង្គល​របស់​កូន​ ជា​ក្ដី​​រីករាយ​របស់​ម្ដាយ។ ម៉ែ​​អាច​​ធ្វើ​អ្វី​​​​គ្រប់​យ៉ាង​ ជួយ​លើក​ទឹក​ចិត្ត​​​កូន​​ឲ្យ​ចេះ​ក្រោក​​ឈរ ជា​មនុស្ស​រឹង​ប៉ឹង​។ ម៉ែ​ប្រហែល​ជា​ធ្វើ​​ឲ្យ​កូន​ធុញ​ទ្រាន់ ដោយ​សុំ​​ឲ្យ​កូន​ធ្វើ​តាម​ការ​ទូន្មាន​ ប៉ុន្តែ​អ្វី​ដែល​ម្ដាយ​ចង្អុល​បង្ហាញ​ប្រាប់​​ គឺ​ចង់​ឲ្យ​កូន​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។

៣. ម៉ែស្គាល់​កូន​ច្បាស់​ជាង​គេ​

ពេល​ខ្លះ​​​ម្ដាយ​ស្គាល់​កូន​​ច្បាស់​ជាង​កូន​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត។ ម៉ែ​ដឹង​ថា​កូន​ចង់​បាន​អ្វី​​និង​ត្រូវ​ការ​អ្វី​​ក្នុង​ជីវិត​របស់​កូន​។ ម៉ែ​មើល​ថែ​កូន​តាំង​ពី​តូច​មិន​ទាន់​ដឹង​ក្ដី​រហូត​ដល់​ពេញ​វ័យ​​​ ក៏​នៅ​ដឹង​ចិត្ត​កូន​​ជាង​នរណា​ទាំង​អស់។ ហេតុ​នេះ​ម៉ែ​ដឹង​ថា​អ្វី​ជា​​ជម្រើស​ល្អ​ជា​គំនិត​ល្អ​សម្រាប់​កូន។

ហេតុផល​៦​យ៉ាង​​​បញ្ជាក់​​ថា ​​​​​​”សម្ដី​ម៉ែ​មិន​ដែល​ខុស​”

៤. ម៉ែ​​ដឹង​

ម៉ែ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ការពារ​កូន​ ព្រោះ​​ខ្លាច​​បាត់​បង់​កូន។ ម៉ែ​​ប្រែ​ក្លាយ​ជា​ចិត្ត​ចង្អៀត​ចង្អល់​​ចំពោះ​អ្នក​ដទៃ​ ព្រោះ​តែ​កូន​។ នេះ​ជា​​​​​រឿង​ធម្មជាតិ​​ មិន​ថា​មនុស្ស​ ឬ​សត្វ។ ម្ដាយ​​អាច​មើល​ដឹង​ថា នរណា​​ប្រព្រឹត្ត​អំពើ​មិន​ល្អ​ ​មាន​បំណង​ចង់​ធ្វើ​​​បាប​កូន​របស់​គាត់…ម្ដាយ​​ដឹង​ថា មនុស្ស​ណា​ដែល​កូន​​អាច​សេព​គប់​ជា​គ្នា មនុស្ស​ណា​​អាច​ទុក​ចិត្ត​​ផ្ញើ​វាសនា​បាន ទោះ​ពេល​ខ្លះ​កូន​ប្រកែក​ក៏​ដោយ។

៥. ម្ដាយ​​យល់​ពី​អ្វី​​ច្បាស់​ជាង​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ធ្លាប់​ជា​កូន​ស្រី ជា​​ប្អូន​ស្រី​ឬ​បង​ស្រី ជា​​ពិសេស​ជា​ភរិយា និង​ជា​​ម្ដាយ​​របស់​កូន​ផ្ទាល់។ ពេល​កូន​ពេញ​វ័យ​ ម៉ាក់​ដឹង​ថា​នារី​ណា​ម្នាក់ ឬ​បុរស​ណា​ល្អ​​ម្នាក់​​​សក្ដិសម​​ចំពោះ​កូន។ ម៉ាក់​ដឹង​រឿង​រ៉ាវ​ជីវិត​​ច្រើន​ព្រោះ​ធ្លាប់​ហែល​​ឆ្លង​កាត់ ទោះ​​រឿង​គូ​អនាគត​​កូន​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​ឯង ប៉ុន្តែ​​ពេល​កូន​ត្រូវ​ការ​​គំនិត​យោបល់​ ម៉ាក់​ជា​ទី​ប្រឹក្សា​ពិសេស​ជាង​គេ​។

ហេតុផល​៦​យ៉ាង​​​បញ្ជាក់​​ថា ​​​​​​”សម្ដី​ម៉ែ​មិន​ដែល​ខុស​”

៦. ម៉ែនឹង​មិន​ដែល​ធ្វើ​អ្វី​​ឲ្យ​កូន​ឈឺ​ចាប់​ឡើយ

ពី​តូច​កូន​ប្រហែល​គិត​ថា​​ម៉ាក់​ចិត្ត​អាក្រក់ នាំ​កូន​ឲ្យ​​​​​​គ្រូ​ពេទ្យ​ចាក់​ថ្នាំ​ម្ជុល​ឈឺ តែ​ម៉ែ​ធ្វើ​នេះ​គឺ​ដើម្បី​ឲ្យ​កូន​ជា​​ ការពារ​ជំងឺ​។ ៩​ខែ ១០​ថ្ងៃ ​ម៉ែ​​​​​ត្រូវ​ឈឺ​ព្រោះ​​​​​ពរ​ពោះ​​កូន ពេល​កូន​ប្រសូត​មក​ ពេល​កូន​នៅ​តូច​មិន​ដឹង​អី កូន​បោច​សក់​ម៉ែ ពេល​កូន​ខាំ​ម៉ែ ពេល​កូន​ខ្ញាំ​ម៉ែ ពេល​កូន​បៅ។ ម៉ែ​គេង​​មិន​​បាន​លក់​ស្កប់​ស្កល់ ទោះ​ម៉ែ​ត្រូវ​​ឈឺ​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ​ តែ​ម៉ែ​មិន​ឲ្យ​កូន​​​​ឈឺ​​នោះ​ទេ ​ទាំង​ចិត្ត​ទាំង​កាយ​គឺ​ចង់​ឲ្យ​កូន​ល្អ។ អ្វី​ដែល​ម៉ែ​ទូន្មាន​គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​ស្រលាញ់​ចំពោះ​កូន ការពារ​កូន​​​​ទាំង​អស់ ទោះ​បី​ពេល​ខ្លះ​​​ម្ដាយ​មិន​ដឹង​រឿង​គ្រប់​យ៉ាង​ក៏​ដោយ៕ ​​​​​​​

ហេតុផល​៦​យ៉ាង​​​បញ្ជាក់​​ថា ​​​​​​”សម្ដី​ម៉ែ​មិន​ដែល​ខុស​”

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ហេតុផល​៦​យ៉ាង​​​បញ្ជាក់​​ថា ​​​​​​”សម្ដី​ម៉ែ​មិន​ដែល​ខុស​”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ចំនេះដឹង
Tags: