ជិះ​ម៉ូតូ​ច្រាស​ទិសដៅ​ ហើយ​បត់​ត្រឡប់​ក្រោយ ​ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធម៍​

ជិះ​ម៉ូតូ​ច្រាស​ទិសដៅ​ ហើយ​បត់​ត្រឡប់​ក្រោយ ​ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធម៍​



ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ផ្លោង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៤ ខែឧសភា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វា បន្ទាប់​ពី​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ​បញ្ច្រាស​ទិស​ហើយ​បត់​ត្រឡប់​ក្រោយ​ក៏​ត្រូវ​រថយន្ត​បុ​ក​ពេញទំហឹង​តែម្តង។​ បើ​ទោះបី​យ៉ាង​ណា​រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បុក​ជនរងគ្រោះ ប៉ុន្តែ​ត្រូវ​ប៉ូលិស​ដេញ​ចាប់​បាន​នៅ​សង្កាត់​ព្រែកលៀប។​

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ អុំ មករា ហៅ ធឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាជាង​សំ​ណង់ ស្នាក់នៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AX-0297​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ​៦​ក្នុង​ទិសដៅ​ពី​ជើង​ ទៅ​ត្បូង ជិះ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ ទើបនឹង​មកពី​លេង​ផ្ទះ​បងប្អូន​គោល​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ មកដល់​ចំណុច​ខាងលើ​បាន​បត់​ត្រឡប់​ក្រោយ ធ្វើ​ឲ្យ​រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA -1497 ជិះ​គ្នា​៤​ ទៅ​៥​នាក់ ដែល​បើក​មក​តាម​ក្រោយ​ម៉ូតូ​ជនរងគ្រោះ​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ផ្លោង​អ្នក​ជិះ​ម៉ូតូ​៣០​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ទៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ទើប​ឃាត់​បាន​ទាំង​រថយន្ត​ និង​អ្នកបើកបរ​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វា។​

បើ​តាម​សម្ដី​របស់​អ្នក​បើក​រថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា គាត់​គ្មាន​ចេតនា​ទេ ប៉ុន្តែ​គាត់​បើក​រថយន្ត​ប្រញាប់​ដឹក​ក្មេង​ម្នាក់​យក​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មានកូន​របស់​គាត់​យំ​ពេញ​រថយន្ត​ផង​ធ្វើ​ឲ្យ​គាត់​ប្រញាប់​បើករថយន្ត​លឿន​ពេល​ដែល​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​នៅ​ខាងមុខ​រថយន្ត​ចាប់​ហ្វ្រាំង​មិនទាន់​បុក​ពេញ​ទំហឹង​តែម្តង។​

ក្រោយពេល​កើតហេតុ​ សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅផ្ទះ​ក្បែរ​កន្លែង កើតហេតុ ចំណែក​រថយន្ត​បង្ក​ និង​អ្នកបើកបរ​ព្រមទាំង​ម៉ូតូ​រងគ្រោះ ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះ​ស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក៕

ជិះ​ម៉ូតូ​ច្រាស​ទិសដៅ​ ហើយ​បត់​ត្រឡប់​ក្រោយ ​ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធម៍​

ជិះ​ម៉ូតូ​ច្រាស​ទិសដៅ​ ហើយ​បត់​ត្រឡប់​ក្រោយ ​ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធម៍​