វីដេអូ​ខ្លី​បង្ហាញ​ពី​កាដូ​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ម្ដាយ​គ្រប់​រូប នា​ទិវា​អ្នក​ម្ដាយ

​​​វីដេអូ​​រំជួល​ចិត្ត​​​ស្ដី​​ពី​​​ការ​ស្រលាញ់​របស់​​​​​ម្ដាយ​​​ចំពោះ​​កូន​​​​​ ត្រូវ​បាន​គេ​​​​បង្ហោះ​​លើ​បណ្ដាញ​​សង្គម​ Youtube ​​​​​សម្រាប់​​​​ដាស់តឿន​​កូន​ៗ និង​​​អបអរ​នៃ​ទិវា​​មាតា​ពិភពលោក​​ ៨​​ឧសភា។

 

វីដេអូ​ខ្លី​បង្ហាញ​ពី​កាដូ​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ម្ដាយ​គ្រប់​រូប នា​ទិវា​អ្នក​ម្ដាយ

ក្នុង​វីដេអូ​​​ចាប់ផ្ដើម​​​​ដំបូង​ ដោយ​​​​មិត្តភ័ក្ដិ​​​​ម្នាក់​ បាន​សួរ​​​បុរស​ជា​កូន​​ថា ​”តើ​​កាដូ ឬ​អំណោយ​​អ្វី​​​​សក្ដិសម​សម្រាប់​​នៅ​​​បុណ្យ​មាតា​ពិភពលោក​”? ​កូន​​នោះ​​​មិន​បាន​ឆ្លើយ​​​ តែ​បាន​​នឹក​ឃើញ​​​​​កាល​​នៅក្មេង​​ ខ្លួន​​ចូល​ចិត្ត​ឧបករណ៍​​លេង​ហ្គេម ដែលម្ដាយតែង​​ទិញ​ឲ្យ​។

 

​​ដល់​​ពេញ​វ័យ​ ​កូន​នេះនៅ​​​តែ​ចូល​ចិត្ត​​លេង​ទៀត រហូត​ម្ដាយ​​​ដែលកំពុង​មាន​ជំងឺ​មហារីក​ ទិញ​​​ឲ្យ​​សែង​ដល់​បន្ទប់ទៀត​​។ ដោយ​សារ​វក់​នឹង​​ហ្គេម​ រូប​គេ​​មិន​បាន​​​ខ្វល់​ពី​សុខ​ទុក្ខ​ម្ដាយ​ឡើយ​ រហូត​​ថ្ងៃ​បាយ​ជុំ​គ្នា​​​មួយ​ ​កូន​នេះ​​សម្រេច​ចិត្ត​សួរ​ម្ដាយ​វិញ​ថា​ “​ម៉ាក់! ​តើ​ម៉ាក់​ចូល​ចិត្ត​​​អ្វី​”?

 

ម្ដាយ​ឆ្លើយ​ទាំង​រីករាយ​វិញ​ថា៖ “​ម៉ាក់ មិន​ចង់​បាន​អ្វី​​ពី​កូន​ទេ សូម​ឲ្យ​តែ​កូន​រៀន​ពូកែ​ទៅ​បាន​ហើយ”។ ផ្ទុយ​ពី​ការ​គិត​របស់​ម្ដាយ ​កូន​ប្រុស​​នេះ​​​មិន​បាន​យក​ចិត្ត​ទុកដាក់​រៀន​ទាល់តែសោះ​ និង​ចាប់ផ្ដើម​​​​ណាត់​ជួប​​ជាមួយ​មិត្ត​ស្រី រហូត​​​​​​​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​កាន់​តែ​ឃ្លាត​ឆ្ងាយ ​និង​មិន​និយាយ​រក​គ្នា​ថែម​ទៀត។ ហេតុ​​​នេះ​ហើយ​​ គេ​បាន​​ធ្វើ​ឲ្យ​ម្ដាយ​​ខ្លួន​​​​​​ហូប​បាយ​​ម្នាក់ឯង​ ជា​មួយ​ទឹក​ភ្នែក​ស្ទើរ​រាល់​ថ្ងៃ។​​

 

វីដេអូ​ខ្លី​បង្ហាញ​ពី​កាដូ​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ម្ដាយ​គ្រប់​រូប នា​ទិវា​អ្នក​ម្ដាយ

 

​​ថ្ងៃ​មួយ​កូនប្រុស​នេះ​ និង​មិត្ត​ស្រី​​បាន​ចែក​ផ្លូវ​គ្នា​ ​ធ្វើ​ឲ្យ​​គេ​​​​ខូច​ចិត្ត​​ខ្លាំង ​​តែ​បាន​ម្ដាយ​​នៅ​គាំ​ទ្រ​ផ្ដល់​កម្លាំង​ចិត្ត​ជានិច្ច និង​ជា​ពេល​​​​រូប​គេ​​គិត​ពី​ម្ដាយ​ឡើង​វិញ។ បន្ទាប់​​​ពី​ពិចារណា​​​អំពី​អតីតកាល​ និង​​អំពើ​មិន​គប្បី​ចំពោះ​ម្ដាយ​រាប់​មិន​អស់​មក កូន​កំលោះ​នេះ​បាន​​​និយាយ​ថា៖​​

 

វីដេអូ​ខ្លី​បង្ហាញ​ពី​កាដូ​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ម្ដាយ​គ្រប់​រូប នា​ទិវា​អ្នក​ម្ដាយ

 

​​​ការ​ញញឹម​របស់​ខ្ញុំ ពេល​ឃើញ​ម្ដាយ​រីករាយ
ភាព​​​​​ក្រៀមក្រំ​របស់​ខ្ញុំ ពេល​​ធ្វើ​ឲ្យ​ម្ដាយ​ឈឺក្បាល
សុភមង្គល​របស់ខ្ញុំ ​ពេល​ធ្វើ​ឲ្យ​ម្ដាយ​មាន​មោទនភាព
ភាព​​​រំភើប​រីករាយ​របស់​ខ្ញុំ ពេល​ខ្ញុំ​​ជូន​កាដូ​គាត់។

 

ចុងក្រោយ​​​​​​ពាក្យ​​មួយ​ឃ្លា​​​​របស់​កូន ធ្វើ​ឲ្យ​ម្ដាយ​ពេញ​ចិត្ត​បំផុត​​គឺ​ “ខ្ញុំ​ស្រលាញ់ម៉ាក់, I Love You, Ma” ដែល​ជា​កាដូ​​ មិន​អាច​កាត់​ថ្លៃ​បាន​​នៅ​ទិវា​មាតា​ពិភពលោក​៕​​​​​​ សូមទស្សនាវីដេអូ​ខ្លី​ខាង​ក្រោម៖

 

វីដេអូ​ខ្លី​បង្ហាញ​ពី​កាដូ​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ម្ដាយ​គ្រប់​រូប នា​ទិវា​អ្នក​ម្ដាយ

 

 

ចុចអាន៖ ហេតុ​ផល​ឪពុកម្ដាយ​​​ខាង​ស្រី​មិន​ចង់​លើក​កូន​ឲ្យ ​​​ប្រុសៗ​​ដឹង​​ហើយ​​ស្ទើរ​កក​ឈាម ​​

ចុចអាន៖ ឪពុក-ម្តាយ ​គួរ​ហ៊ាន​និយាយ​អំពី​បញ្ហា​ផ្លូវភេទ​ជាមួយ​កូន

ចុចអាន៖ យុវវ័យ​និយម​ធ្វើ​អ្វីខ្លះ ក្នុង​ទិវា​អ្នក​ម្តាយ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Youtube