ឱកាស​សិក្សា​នៅសាកលវិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ

“កម្មវិធី​ផ្លាស់ប្ដូរ​ ការសិក្សា យុវជន ​អាស៊ាន ២០១៦” ជាកម្មវិធី​សិក្សាមួយ​​ ដែល​ផ្ដល់​ដោយ​សាកលវិទ្យាល័យ Chulalongkorn ប្រទេស​ថៃ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង៖

 

​- ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ ​ទាំង​ក្នុង​និង​ក្រៅ​តំបន់​តំបន់​អាស៊ាន ដូចជា ​សុវត្ថិភាព​នយោបាយ សេដ្ឋកិច្ច និង​ទស្សនវិស័យ​វប្បធម៌​សង្គម
– លើក​កម្ពស់​ការយល់​ដឹង​លើ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​សមាជិក​អាស៊ាន
– លើក​ស្ទួយ​មិត្តភាព និង​ការ​យល់​ដឹង​រវាង​យុវជន​អាស៊ាន
– ដើម្បី​ឱ្យ​និស្សិត​ចូលរួម​យល់ដឹង​ និង​ទម្លាប់​ក្នុង​ការ​ធ្វើការ​ជាក្រុម និង​ចូលរួម​កិច្ចការ​ក្នុង​គម្រោង​ផ្សេងៗ
– ដើម្បី​បង្កើន​បទពិសោធន៍ និង​ចំណេះ​ដឹង ដែល​​ផ្ដល់​អត្ថប្រយោជន៍​ដល់​បុគ្គល សង្គម និង​អន្តរជាតិ នា​ពេល​អនាគត

 

ឱកាស​សិក្សា​នៅសាកលវិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ

 

លក្ខខណ្ឌ
-បេក្ខជន ជា​សិស្សកំពុងសិក្សាថ្នាក់​បរិញ្ញាបត្រ ​ក្នុង​ប្រទេសសមាជិក​​អាស៊ាន
-បេក្ខជន ត្រូវមាន​​ចំណេះ​ភាសា​អង់​គ្លេសប្រើប្រាស់បាន​ល្អ
-បេក្ខជន ត្រូវមាន​​​ចំណាប់​អារម្មណ៍​ខ្លាំង​ លើ​សហគមន៍​អាស៊ាន​ និង​ដៃ​គូ​របស់​​ប្រ​ទេស​សមាជិក​អាស៊ាន
-បេក្ខជន ត្រូវមាន​​មាន​សុខ​ភាព​ល្អ
-បេក្ខជន ត្រូវ​មាន​លិខិត​ឆ្លង​ដែន ​ដែល​មាន​សុពល​ភាព​យ៉ាងហោចណាស់​ ៦ ខែ
 
ឯកសារ​​ដែលបេក្ខជនត្រូវ​ដាក់​ពាក្យ
– ពាក្យ​បំពេញ​ហើយ ១ ​ច្បាប់
– ប្រវត្តិរូបសង្ខេប ១ ​ច្បាប់
– លិខិត​ឆ្លង​ដែន​ចម្លង ១ ​ច្បាប់
– ព្រឹត្តិបត្រ​ពិន្ទុ​ចម្លង​ ១ ​ច្បាប់
– លិខិត​យល់​ព្រម​ពី​ឪពុក​ម្តាយ ១ ​ច្បាប់
– ភ្ជាប់​ជា​មួយ​ក្រដាស​ស្រាវជ្រាវ ១ ​ច្បាប់ (បើសិនជាមាន)
– លទ្ធផល​​ពិន្ទុ​ភាសាអង់គ្លេសចម្លង ១ ​ច្បាប់ (បើសិនជាមាន)

 

បេក្ខជន​ដែល​បាន​ជ្រើស​រើស​នឹង​ទទួលបាន
– ការ​ចំណាយ​លើ​ការ​ធ្វើ​​ដំណើរនៅ​​ប្រ​ទេស​ថៃ
– កន្លែង​​ស្នាក់
– អាហារ
– ថ្លៃ​សិក្សា
 
ចំណាំ៖ រាល់​ការ​ចំណាយ​ទាំងឡាយ​ណា​​ដែល​មិន​ពាក់ព័ន្ធនឹងកម្មវិធី​ គេ​មិនទទួល​ខុស​ត្រូវ​​ឡើយ។
  ​
កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​​នេះ ផុត​កំណត់​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០១៦ បើ​សិន​ប្រិយមិត្ត​ចាប់​អារមណ៍​អាចទាញ​យក Application Form នៅ​ត្រង់​នេះ!

 

ឱកាស​សិក្សា​នៅសាកលវិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ ឱកាស​សិក្សា​នៅសាកលវិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ ឱកាស​សិក្សា​នៅសាកលវិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ ឱកាស​សិក្សា​នៅសាកលវិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ

 

 

ជយលាភី​មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ៖ “ខ្ញុំ​ប្រឹង​រៀន​រហូត​ជោគជ័យ​ ដើម្បី​អ្នក​មានគុណ”

ម្ដាយ​អរ​ចង់​ហូរ​ទឹក​ភ្នែក ពេល​កូន​ប្រុស​ជាប់​លេខ១ មេដាយ​មាស​រូបវិទ្យា

 

អត្ថបទ៖ អ៊ុំ សុភក្តិ