សម្តេចតេជោ ហ៊ុន សែន បង្គាប់តាមFacebook ឱ្យសមត្ថកិច្ច ចុះពិនិត្យកន្លែងលេងឆ្នោតមួយ នៅស្រុកបាភ្នំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យសមត្ថកិច្ច ចុះត្រួតពិនិត្យមើល កន្លែងលេខកន្ទុយ(ឆ្នោត) មួយកន្លែងនៅឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោយពីយុវជន​ម្នាក់​បានរាយការណ៍ថាបានពង្វក់ឪពុករបស់គេ រហូតដល់លក់ស្រែចម្ការគ្មានសល់។ នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន មានយុវជនម្នាក់ដែលដាក់ឈ្មោះលើ Facebook ថា « SN CsmCsm» បានរាយការណ៍អំពីករណីបើកលេងកន្ទុយលេខនៅភូមិរបស់គេ ដែលបានបង្វក់ប្រជាពលរដ្ឋនៅតំបន់ ឱ្យអស់លុយកាក ស្រែចម្ការ ។ យុវជនរូបនេះ បានអះអាងថា ឪពុករបស់គេ ក៏បានអស់លុយ អស់ស្រែចម្ការដោយសារ កន្ទុយលេខនេះផងដែរ។ SN CsmCsmបានសរសេរថា «សម្ដេចជាទីគោរព ! ខ្ញុំសរសេរជាលើកទី៥ ផ្ញើជូនសម្ដេចពីបញ្ហាល្បែងខុសច្បាប់គឺកន្ទុយលេខ ដែលមានទីតាំងផ្ទះឈ្មោះ សេង រ៉ា នៅភូមិគោក​សណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មូលហេតុ មេប៉ុស្តិ៍ និងអធិការស្រុក ត្រូវបានមេឆ្នោតបង់លុយជារៀងរាល់ខែ។ ឪពុករបស់ខ្ញុំ គាត់ចាក់ឆ្នោត១ពេលអស់ ១០០០០០ រៀល ខ្ញុំបាទពីបាកចិត្តខ្លាំងណាស់ […]