ទូទឹកកក Samsung កាន់​តែ​ទំនើប​​​​ថ្លៃ​ជាង​​ ​៦ ០០០ដុល្លារ

ទូទឹកកក​ ​បាន​ក្លាយ​ជា​ឧបករណ៍​​ប្រើប្រាស់​មិន​អាច​ខ្វះ​បាននៅ​តាម​គេហដ្ឋាន​ ​និង​ភោជនីយដ្ឋាន​នានា​​។​ ថ្មីៗ​នេះ ​​Samsung​ ​ ​បាន​ដាក់​បង្ហាញ ទូទឹកកក​ជំនាន់​ថ្មី​ ​​ជា​ទូទឹកកក​​ដែល​ទំនើប​ជាង​គេ​បំផុត​​នា​ពេល​​បច្ចុប្បន្ន​។​

 

ទូទឹកកក Samsung កាន់​តែ​ទំនើប​​​​ថ្លៃ​ជាង​​ ​៦ ០០០ដុល្លារ

 

ចំពោះ​ចំណុច​ពិសេស​របស់​ទូទឹកកក​ប្រភេទ​នេះ​ ​គឺ​វា​​មាន​ទំហំ​ធំ​ ​មាន​បំពាក់​នូវ​អេក្រង់​ ​Touch​ Screen​ ​ទំហំ​ ​២១ អ៊ិញ​ ​ហើយ​អេក្រង់​​អាច​​កំណត់​ប្រតិបត្តិការ​បញ្ជា​មុខងារ​ផ្សេងៗ​​បាន​​។​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ប្រើប្រាស់​ ​អាច​ប្រើ​​អេក្រង់​​ដូច​ជា​ ​Tablet​ ​ដ៏​ទំនើប​មួយ​ ​ដែល​​អាច​ភ្ជាប់​ទៅ​​បណ្ដាញ​អ៊ីនធឺណិត​។​ ​លើស​ពី​នេះ​វា​ ​បំពាក់​នូវ​កាមេរ៉ា​ដែល​សម្រាប់​ផ្ដល់​ឲ្យ​អ្នក​ប្រើ​ដឹង​ថា​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ទូទឹកកក​ ​តាម​រយៈ​កម្មវិធី​ក្នុង​ទូរសព្ទ​​។​

 

ទូទឹកកក Samsung កាន់​តែ​ទំនើប​​​​ថ្លៃ​ជាង​​ ​៦ ០០០ដុល្លារ

 

ទូទឹកកក​ប្រភេទ​នេះ​ ​គឺ​មាន​លក់​សម្រាប់​តែ​ទីផ្សារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ ​ដែល​​តម្លៃ​​ជាង ​៥ ៦០០ដុល្លារ​សម្រាប់​ម៉ូដែល​មូលដ្ឋាន​ ​និង​ ​៦ ០០០​ដុល្លារ​ ​សម្រាប់​ម៉ូដែល​មាន​កំណត់​៕​

 

 

អាន​បន្ត​ ​៖​ ​មិន​ចង់​អស់​លុយ​ជួសជុល​​ឡាន​​​ខែ​ក្តៅ ត្រូវ​ដឹង​ប៉ុន្មាន​ចំណុច​នេះ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​theverge