រមណីយដ្ឋាន​ទេសចរណ៍​មួយ​បើក​មិនទាន់បាន​មួយខែ​ផង សល់​សុទ្ធតែ​សម្រាម​

6 Videos

Disneyland គឺជាសួនកម្សាន្តមួយដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិក ហើយនៅក្នុងសួននេះគឺសម្បូរទៅដោយតុក្កតាដែលលោក Walt Disney ផលិតរួមមាន Mickey Mouse, Minnie Mouse, Donald Duck និង ជាច្រើនផ្សេងទៀត ។ សួនកម្សាន្តនេះស្ថិតក្នុងទីក្រុង Anaheim រដ្ឋកាលីហ្វ័រញ៉ា និង បានសាងសង់ឡើងកាលពីឆ្នាំ ១៩៥៥ មកម្ល៉េះ ហើយវាអាចទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ ។ ពេលនេះ នៅទីក្រុងសៀងហៃ ក៏មាន Disneyland បង្កើតថ្មីមួយផងដែរ តែអ្វីៗបានទទួលមកវិញត្រឹមតែខកចិត្ត បន្ទាប់ពីមិនទាន់បើកដំណើរការស្រួលបួលផង ។

រមណីយដ្ឋាន​ទេសចរណ៍​មួយ​បើក​មិនទាន់បាន​មួយខែ​ផង សល់​សុទ្ធតែ​សម្រាម​

ក្រោយពីបើកទទួលភ្ញៀវទេសចរមិនទាន់បានមួយខែផង Disneyland របស់សៀងហៃបានក្លាយជាគោលដៅទេសចរណ៍ដ៏ធំមួយ បើប្រៀបធៀបតំបន់ទេសចរណ៍ផ្សេងទៀតនៅប្រទេសចិន ។យ៉ាងណាក្តី យើងដឹងច្បាស់ថា ទីណាដែលមានមនុស្ស ទីនោះគេចមិនផុតពីការបំពុលនោះទេ ដោយកាលពីថ្មីៗនេះ សារព័ត៌មានចិនដ៏ល្បីមួយបានបង្ហោះរូបថតជាច្រើន ដែលពាក់ព័ន្ធនឹងឥរិយាបថមិនប្រពៃរបស់ភ្ញៀវទេសចរមួយចំនួន ដោយពួកគេបានបោះចោលសម្រាមពាសវាលពាសកាល ដែលធ្វើឲ្យបរិស្ថានស្រស់ស្អាតជុំវិញរបស់ Disneyland បានបាត់បង់ត្រឹមរយៈពេលមិនទាន់គ្រប់មួយខែផង ។

រមណីយដ្ឋាន​ទេសចរណ៍​មួយ​បើក​មិនទាន់បាន​មួយខែ​ផង សល់​សុទ្ធតែ​សម្រាម​

ដូច្វេះ យើងទាំងអស់គ្នាគប្បីត្រូវចេះថែរក្សាបរិស្ថានជុំវិញឲ្យបានខ្ជាប់ខ្ជួន ព្រោះគ្រប់យ៉ាងគឺផ្តើមចេញពីខ្លួនអ្នក ។ រូបថតខាងក្រោមនេះបង្ហាញពីសកម្មភាពភ្ញៀវទេសចរខ្លះៗក្នុងសួន Disneyland សៀងហៃ ៖ ថាវរិទ្ធ (ប្រភព ៖ សៀងហៃអ៊ីស)