គ​.​ជ​.​ប ពិនិត្យ​របាយការណ៍ និង​សម្រេច​លើ​សេចក្តីព្រាង ខ្លឹមសារ​ណែនាំ ស្តីពី ការផ្តល់​លិខិតអញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

ភ្នំពេញ:
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការ គ​.​ជ​.​ប គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដឹកនាំ​ដោយ លោក​ប្រធាន ស៊ិ​ក ប៊ុន​ហុក មាន​កិច្ចប្រជុំ​តាមរបៀប​វារៈ​៖
១. ពិនិត្យ​របាយការណ៍​ស្តីពី សកម្មភាព និង​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់ គ​.​ជ​.​ប​។​
២. ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាង​ខ្លឹមសារ​ណែនាំ​ស្តីពី ការផ្តល់​លិខិតអញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បោះឆ្នោត និង​គំរូ​ទម្រង់​របាយការណ៍​ស្តីពី ការផ្តល់​លិខិតអញ្ជើញ​។​
៣. ពិនិត្យ​លើ​សំណើសុំ​គោលការណ៍​បែងចែក​លិខិតអញ្ជើញ​ទៅ​ចុះឈ្មោះ បោះឆ្នោត​បោះឆ្នោត​តាម ឃុំ សង្កាត់​។​
៤. ពិនិត្យ និង​សម្រេច​លើ​ការរៀបចំ​គំរូ​ប័ណ្ណ​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ Press kits ពាក្យសុំ​ចុះឈ្មោះ​អ្នកយកព័ត៌មាន ប្រវត្តិរូប​អ្នកសារព័ត៌មាន​(​ជាតិ អន្តរជាតិ​) និង​ប្រវត្តិរូប​អ្នកយកព័ត៌មាន​ជាតិ អន្តរជាតិ សម្រាប់​ប្រើប្រាស់​ពេល​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​។​
៥. ពិនិត្យ និង​សម្រេច​លើ​សំណើសុំ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​១​រូប នៅ លធ​.​ខ​ប រាជធានី​(​លោក ស៊ីម ដូ​នី ជា​មន្ត្រី​ជាប់កិច្ចសន្យា​ជំនួស​លោក ប្រាក់ ម៉ូ​វ​) ដែល​បាន​សុំ​លាឈប់​ពី​ការងារ​។​
៦. ពិនិត្យ​លើ​របាយការណ៍​ស្តីពី លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់ អំពី​ការផ្ទេរ​ក្របខ័ណ្ឌ​ពី​ក្រសួង​ដើម​មក គ​.​ជ​.​ប​។​
៧. បញ្ហា​ផ្សេងៗ​។​