អាវុធហត្ថ​ខេត្ត ផ្តល់​អំណោយ​ចែកជូន គ្រួសារ​ជនពិការ​ជើង​ទាំងពីរ​

បន្ទាយមានជ័យ:
កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ​មួយចំនួនធំ ទៅជូន​គ្រួសារ ជនពិការ​ជើង​ទាំងពីរ ក្រីក្រ លំបាក រស់នៅក្នុង​ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាល​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦​។​
           
​លោក វង្ស ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា គ្រួសារ​ជនពិការ បានទទួល​អំណោយ ពី​អង្គភាព​អាវុធហត្ថ​នេះ ប្តី​ឈ្មោះ គង់ ម៉ៅ អាយុ​៤៦​ឆ្នាំ  ជា​ជនពិការ​ជើង​ទាំងពីរ មាន​ប្រពន្ធ​ឈ្មោះ សៀង ចេក អាយុ​៦៩​ឆ្នាំ​។ សព្វថ្ងៃ គាត់​រស់នៅក្នុង សា​សា​បឋមសិក្សា ចំការ​តា​ដោក មុខរបរ ជួយ​បោសសំអាត នៅក្នុង​ទីធ្លា​សាលារៀន តែប៉ុណ្ណោះ​។​
            
​លោក​វ វង្ស ធី បានបញ្ជាក់​ទៀតថា កាលពី​ជាង​១០​ឆ្នាំមុន ប្តី​របស់គាត់ ជា​អ្នកដើរ​ចាក់​មេក្រូ តាម​ភូមិ រស់នៅក្នុង​វត្ត​អង្គារ​បុស្ស ត្រូវ​ខ្សែភ្លើង​ឆក់ ទើប​ធ្លាក់ខ្លួន​ឈឺ ទ្រព្យសម្បត្តិ មាន​ទាំង​ប៉ុន្មាន លក់​មើល​ប្តី​គាត់​អស់ នៅតែ​មិនជា​ទៀត​។ លោក​គង់ ម៉ៅ និង​ប្រពន្ធ ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ មាន​ជីវភាព​កាន់តែ​លំបាក ទើប​អង្គភាព​អាវុធហត្ថ នាំយក​អំណោយ មាន​ជូ​ច​ជា  អង្ក​៥០​គីឡូក្រាម ទឹក​សុទ្ធ​៥​យួរ ទឹកត្រី​២​យួរ និង​ទឹកស៊ីអ៊ីវ ២​យួរ ខ្លាញ់​២​លីត្រ ស្ករស​១​គីឡូ ប៊ីចេង​២​កញ្ចប់ អំបិល​២​គីឡូ សារុង​១ ក្រមា​១ មី​១​កេស និង​ថវិកា ៤០០.០០០ រៀល​៕V/S

អាវុធហត្ថ​ខេត្ត ផ្តល់​អំណោយ​ចែកជូន គ្រួសារ​ជនពិការ​ជើង​ទាំងពីរ​

អាវុធហត្ថ​ខេត្ត ផ្តល់​អំណោយ​ចែកជូន គ្រួសារ​ជនពិការ​ជើង​ទាំងពីរ​